ប្លែកៗ៖ នៅពេលដែលគេប្រទះឃើញសត្វស្ការ ដែលជាសត្វរស់នៅក្នុងព្រៃ បែរជាមកជាប់ក្នុងធុងសំរាម ក្បែរផ្ទះប្រជាពលរដ្ឋ​ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងឆ្ងល់ថា តើសត្វមួយនេះ មកពីណា?

width=450

លោក Alan Davis មានវ័យ ៦៧ឆ្នាំ និងភរិយារបស់គាត់ បានអោយដឹងថា គាត់ពិតជាមានការងឿងឆ្ងល់ដែរ ហេតុបានជាសត្វស្ការនេះ មកធា្លក់ជាប់ក្នុងធុងសំរាមទៅវិញ។ លោកតាAlan បានបន្ដថា សត្វនេះទំនងជា បានដើរឆ្ងងកាត់ទីនេះ ហើយវាបានឡើងចូលធុងសំរាមដើម្បីរកចំណីស៊ី តែក្រោយមក ប្រហែលជា​ វាឡើងមិនរួចពីធុងសំរាមវិញ។

width=450

លោកតា Alan បានបន្ថែមថា ចំពោះមានសត្វព្រៃមកជិតផ្ទះគាត់បែបនេះ វាមិនមែនជារឿងអីចម្លែកទេ ព្រោះជាធម្មតា គាត់តែងតែឃើញសត្វព្រៃ ជាច្រើនដូចជា ចចក ក្ដាន់ និងសត្វស្ការនេះជាដើម។ គាត់ថា វាហាក់បីដូចជា ការរស់នៅក្នុងស្ថានភាព ដែលមានលក្ខណៈធម្មជាតិពិតៗអញ្ចឹង។ គួរបញ្ចាក់ផងដែរថា ផ្ទះលោកតា Alan មានទីតាំងស្ថិតនៅតំបន់ Dorsetភាគនិរតី នៃប្រទេសអង់គ្លេស៕

ដោយ៖ នារីប្រភព៖ newsday