ព័ត៌មានវីដេអូ ៖ ហោចណាស់ ជនរងគ្រោះ ៣៩ នាក់ ស្លាប់បាត់បង់ជីវិត ភាគច្រើនជាភ្ញៀវទេសចរ បរទេស ជន  ជាតិ  អង់គ្លេស ប៊ែលហ្ស៊ិក   និង  អាល្លឹម៉ង់ ខណៈ ៣៦ នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល បន្ទាប់ពីខ្មាន់កាំភ្លើង បើកការវាយប្រហារ  បាញ់សម្លាប់មនុស្សរង្គាល នៅឯឆ្នេរសមុទ្រមួយ កន្លែងដែល   មាន  វត្តមានជិត សណ្ឋាគារ ២ ពោល  សណ្ឋាគារ Soviva និង  សណ្ឋាគារ Imperial Marhaba មានវត្តមាននៅក្រុង    Sousse ប្រទេសទុយនេស៊ី ជាតំបន់រមណីយដ្ឋាន​ ពេញនិយម ។ គួររំឮកថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែល  ត្រូវបានគេស្គាល់ថា ISIS នោះ ចេញមុខទទួល ខុសត្រូវថាខ្លួនពិតជាអ្នកវាយប្រហារ ពិតប្រាកដមែន ៕

- អាន ៖ សាហាវណាស់ ៖ ISIS វាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់ នៅឆ្នេរសមុទ្រ

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឡាយឡីក