កាលពីថ្ងៃម្សិលម៉ិញមានកប៉ាល់មួយមានឈ្មោះថា Bulgaria បានផ្ទុកអ្នកដំណើរប្រមាណជា
200 នាក់ធ្វើដំណើរកំសាន្តនៅក្នុងទន្លេ Volga ។ សំណាងអាក្រក់កប៉ាល់នេះបានលិចទៅ
ក្នុងទន្លេដែលបានសំលាប់ជីវិតអ្នកដំណើរជាច្រើននាក់ ។ ក្នុងនោះដែរមានមួយចំនួនត្រូវ
រួចផុតពីគ្រោះថ្នាក់ និង មួយចំនួនទៀតនៅបាត់ខ្លួននៅឡើយដែល ក្រុមអ្នកជួយសង្គ្រោះ
បានចេញប្រតិបត្តិការណ៍សង្គ្រោះភ្លាមៗផងដែរ តែពួកគេមានសង្ឃឹមតិចណាស់ដែលថា
នឹងជួបអ្នកនៅរស់រានមានជីវិត ។ ចំពោះមូលហេតុនៃការជួបគ្រោះថ្នាក់នេះត្រូវបានគេ
និយាយថាអាចមានពីរករណី គឺ ទីមួយដោយសារការដាក់អ្នកដំនើរលើសចំណុះ និង ទីពីរគឺដោយសារតែកប៉ាល់នោះមានសភាពចាស់ពេក ។

កប៉ាល់ Bulgaria ផលិតឡើងក្នុងឆ្នាំ 1955 នៅក្នុងប្រទេស ឆេកូស្លូវ៉ាគី ក្នុងចំណោមកប៉ាល់
36 គ្រឿងដែលបាននាំចូលក្នុងប្រទេស រុស្ស៊ី និងបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន ។

ក្រុមអ្នកបើកបរកប៉ាល់ទាំងឡាយនៃសាធារណៈរដ្ឋ Tatarstan ក្នុងប្រទេស រុស្ស៊ី កំពុងតែ
ប្រុងប្រៀបដំណើរចេញស្វែងរកជនរងគ្រោះ ។

ក្រុមអ្នកជួយសង្គ្រោះមកពីកំពង់ផែ Tuapse នៃសមុទ្រខ្មៅ កំពុងត្រៀមឧបករណ៍នៅឯ
ទន្លេ Volga ដើម្បីចូលរួមស្វែងរកជនរងគ្រោះ ។

ទន្លេ Volga មានទីតាំងស្ថិតនៅជិតភូមិ Syukeyevo ចំង៉ាយ 800 គីឡូម៉ែត្រពីទីក្រុង មូស្គូ

ក្រុមអ្នកជួយសង្គ្រោះបានត្រៀមឧបករណ៍ដើម្បីធ្វើការជួយសង្គ្រោះ តែសាកសពដែល
ពួកគេប្រទះដំបូងគេគឺមានពាក់អាវធំខ្លី ដែលបញ្ជាក់ថាគ្រោះថ្នាក់នេះកើតឡើងលឿន
រហ័សពេកដែលធ្វើអោយពួកគេមិនអាចរៀបចំទាន់ឡើយ ។

សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ ព្រួយបារម្មណ៍ចំពោះការជួយសង្គ្រោះដោយសារតែ
ពួកគេធ្វើសកម្មភាពយឺតពេក ។

ក្រុមអ្នកជួយសង្គ្រោះប្រុងប្រៀបលោតចូលក្នុងទឹកដើម្បីស្វែងរកជនរងគ្រោះ ។ ជនរង
គ្រោះដែលត្រូវបានរកឃើញ ត្រូវបានអោយដឹងថាគេជួបប្រទះនៅក្នុង បន្ទប់គេង ហាង
លក់អីវ៉ាន់ និង Club Bar កំសាន្តជាដើម ។

នៅទីក្រុង មូស្គូ ប្រធានាធិបតី រុស្ស៊ី លោក Dmitry Medvedev និង មន្ត្រីជាន់ខ្ពស់នៃរដ្ឋា
ភិបាល ទុកពេលបន្តិចដើម្បីជាការធ្វើគាវរកិច្ចសំដែងការកាន់ទុក្ខចំពោះជនរងគ្រោះ ។
តាមប្រភពចុងក្រោយនេះបានអោយដឹងថាចំនួនអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើង
ដល់ 130 នាក់ហើយ ៕
(ពី RIA Novosti)
រដ្ឋា