ព័ត៌មានអន្តរជាតិ ៖ បើតាមសារព័ត៌មានក្នុងស្រុក របស់ប្រទេសកូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃ ព្រហ ស្បតិ៍នេះថា ប្រទេស     កូរ៉េខាង ជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ០៣គ្រាប់ ចូលទៅក្នុង ដែន សមុទ្រ ភាគខាងកើតប្រទេស។

/

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៤ ថា ការបាញ់ នេះ បានធ្វើឡើង កាលពីវេលាម៉ោង   ០៥ល្ងាច ចេញពីតំបន់ វ៉ុនសាន ស្ថិតនៅតំបន់ឆ្នេរភាគ ខាងអា គ្នេយ៍ ប្រទេស និងជាកន្លែង ដែល   រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បាញ់មីស៊ីលប្រភេទ FROG កាលពី ខែមីនា កន្លងទៅ ។

width=485

ការបាញ់ ចោល     នេះ មីស៊ីលហោះបានចម្ងាយ ១៩០គីឡូម៉ែត្រចូលទៅ ក្នុងដែនទឹក ភាគខាងកើត ប្រទេស ខណៈគេមិនទាន់ បានបញ្ជាក់រយៈចម្ងាយហោះ   បានពិតប្រាកដ ជាមួយមីស៊ីលនីមួយៗ ឬ គ្រាប់រ៉ូកែត ដែលកូរ៉េខាងជើង បានបាញ់នោះទេ។

width=490

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការបាញ់នេះដែរ ប្រទេសកូរ៉េខាងត្បូង ដែលបានតាមដាន ស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់    បាន និយាយថា ការឈា្លនពានរបស់កូរ៉េខាងជើងនេះ គ្រាប់មីស៊ីល មិនបាន ហោះ សំដៅមកដែនទឹករបស់ ប្រទេសខ្លួននោះទេ៕

ប្រែសម្រួល ៖​ កុសលប្រភព ៖ ស៊ិនហួរ & ដើមអម្ពិល