ច្បាប់ថ្មីទើបនឹងបានដាក់ស្នើរឡើងដោយរដ្ឋាភិបាលនៃរដ្ឋ New South Wales ដែលជា
រដ្ឋមានប្រជាជនច្រើនជាងគេនៅប្រទេសអូស្រ្តាលី។ យោងតាមច្បាប់នោះ ស្ត្រីមូស្លីម
ត្រូវដោះស្បៃមុខចេញប្រសិនបើត្រូវប៉ូលីសសួរ ហើយប្រសិនបើមិនព្រមទេ គឺនឹងត្រូវ
ដាក់គុកតែម្តង។
តាមការព្រៀងច្បាប់ថ្មីនោះ ប្រសិបើអ្នកមិនយល់ព្រមនោះអាចត្រូវដាក់គុក 1ឆ្នាំនិងត្រូវ
បង់លុយ 5.500 ដុល្លារអូស្ត្រាលី (ស្មើរនឹង 5.900 ដុល្លារអាមេរិច)។ការព្រៀងច្បាប់នេះ
ត្រូវប្រកាស ក្រោយពីមានការកើតឡើងយ៉ាងឆាប់រហ័សនូវគ្រោះថ្នាក់ចរាចរដែលទាក់
ទងទៅនឹងស្ត្រីមូស្លីម ដែលជាស្ត្រីបិទបាំងខ្លួនទាំងស្រុង ឲ្យឃើញតែភ្នែកមួយគូរតែ
ប៉ុណ្ណោះ។
មុនពេលក្លាយទៅជាច្បាប់ដោយផ្លូវការ ព្រៀងច្បាប់នេះត្រូវការ អនុម័តជាឯកច្ឆ័ន្ទតាម
រយះការបោះឆ្នោតរបស់រដ្ឋសភានៅខែសីហាខាងមុខនេះ។ ក៏ប៉ុន្តែ មានមតិជាច្រើនបាន
និយាយថា ប្បាប់ថ្មីនេះនឹងធ្វើឲ្យជំទាស់សាសនាកាន់តែជ្រៅជ្រាលជាងក្នុងសង្គមអូស្ត្រាលី ហើយអាចបង្កឡើងផលវិបាកក្រៅពីការស្មាន។
ប្រភព៖ AP, dv
ដោយ៖ ណាវី ។