យោងតាមសារព័ត៍មានវៀតមាន VietNamNet Bridge កាលពីថ្ងៃទី ២៦ ខែ មិថុនា
បានអោយដឹងថា បុរសម្នាក់ចាប់បានសត្វពស់ជើងមានជើង២មួយក្បាល
មានប្រវែងប្រហែល ៥០ សង់ទីម៉ែត្រ។ នៅ ភូមិ Chau Phong នៃខេត្តNghe An
ប្រទេសវៀតណាម។ សត្វពស់នោះត្រូវបានគេសម្លាប់សម្រាប់ត្រាំស្រា។
លោកវេជ្ជបណ្ឌិត Hoang Xuan Quang ប្រចាំសកលវិទ្យាល័យ Vinh City មាន
ប្រសាសន៍ថា ជាធម្មតាសត្វពស់ មិនដែលមានជើងទេ តែនេះជាពស់ដែល
គេមិនដែលជួបប្រទះ។ អ្នកវិទ្យាសាស្ត្រគូរតែធ្វើការស្រាវជ្រាវ។
លោកបណ្ឌិត Nguyen Quang Truong មកពីវិទ្យាស្ថាន ធនធានេជីវសាស្ត្រ បានវិភាគ
លើរូបភាព ហើយនិយាយថា វាជាពស់ស្មៅ (grass snake)។ ចំណែក ជើងដែល លេចចេញអាចជាជើងរបស់សត្វផ្សេង ដែលពស់នេះបានលេបជាចំណី ហើយ ក៏ ធ្លាយពោះលេចចេញពេលគេសម្លាប់វា។
ប្រភព៖ VietNamNet Bridge
ដោយ៖លី