បន្ទាប់ពីចេញបទថ្មីៗ បានមួយចំនួន ដែលមានដូចជា ដើមឈើស្នេហ៍ និង ប្រុសសាវាមុខយ៉ាងម៉េច រួចមកឃើញថាកញ្ញា មាស សុខសោភា បានទទួលការគាំទ្រកាន់តែខ្លាំងឡើង ហើយឥលូវនេះផងដែរ នាងក៏ចាប់ផ្តើមផ្សព្វផ្សាយ និងត្រៀមចេញអាល់ប៊ុមថ្មីទៀតហើយ ។
បើតាមប្រភពព័ត៌មានបានអោយដឹងថា អាល់ប៊ុមថ្មីរបស់នាង សុទ្ធតែជាបទថ្មី ដែលមិនចំលងពីគេ ហើយបទដែលទើបតែលើកយកមកផ្សព្វផ្សាយនេះ មានចំណងជើងថា អារម្មណ៍ត្រូវការបង ដែលសំនៀងដើមរបស់ Noly ហើយពេលនេះ Noly ក៏បានកែច្នៃនិពន្ធអោយកញ្ញា មាសសុខសោភា ច្រៀងម្តង ។ បទនេះនឹងចេញក្នុងពេលឆាប់ៗនេះ ទស្សនិកជន អាចចូលរួមស្តាប់បានខ្លះៗនៅខាងក្រោមនេះ ៕
ដោយ ៖ លីលីប្រភព ៖ facebook