លោកអ្នកធ្លាប់តែឃើញថាមានភ្លៀងមានព្រិលធ្លាក់ពីលើមេឃតែប៉ុណ្ណោះ ប៉ុន្តែនៅប្រទេសមួយចំនួននៅលើពិភពលោកយើងមាននេះស្រាប់តែមាន
អភូតហេតុគឺមានត្រីបានធា្លក់មកពីលើមេឃទៅវិញ។អភូតហេតុនេះធ្លាប់
កើតមាននៅប្រទេសអ៊ូស្រ្តាលីឆ្នាំ2010 ទីក្រុងYoroនៃប្រទេសហង់ដូរ៉េ
ប្រទេសឥណ្ឌាឆ្នាំ2006 និងប្រទសដាណាម៉ាករូចទំាងប្រទេសមួយចំនួន
ទៀតផងដែរ។មនុស្សភាគច្រើនបាននិយាយថានេះពិតជាអភូតហេតុដែល
ចង់បញ្ជាក់ថាស្រុកទេសមានភាពការផ្លាស់ប្តូរមិនដែលសត្វត្រីដែលនៅក្នុង
ទឹកតែបែរជាធ្លាក់មកពីលើមេឃទៅវិញតែបើក្រឡែកមកមើលការសម្តាស៏
ជាមួយសាក្សីដែលបានមើលឃើញហេតុការណ៏នេះបាននិយាយថាដំបូងគាត់
បានឃើញព្យុះយ៉ាងសាហាវបានកូចបក់នៅតាមតំបន់នីមួយៗហើយបន្ទាប់
មកក៏មានសត្វត្រីជាច្រើនបានធា្លក់ចុះមកវិញ។នេះអាចគូសបញ្ជាក់ផង
ដែរថាមូលហេតុដែលមានត្រីធ្លាក់មកពីមេឃនេះគឺមកពីព្យុះកួចយកត្រី
ដែលនៅក្នុងទឹកឡើងទៅលើបន្ទាប់មកវាធ្លាក់ចុះមកក្រោមតែប៉ុណ្ណោះ។

ប្រភពដើម Yahoo
ដោយ ខេមរៈ