
មនុស្សយ៉ាងតិច 35នាក់បានស្លាប់និងជាង១០០នាក់បានរងរបួសនៅប្រទេសឥណ្ឌា
ភាគឦសានកាលពីយប់ម្សិលមិញ ថ្ងៃអាទិត្យ11កក្កដានៅពេលដែលរថភ្លើងមួយខ្សែ
បានរត់ធ្លាក់ផ្លូវ។ តាមការសង្ស័យដំបូងគឺដោយសារការផ្ទុះមួយ។

ឧបទ្ទេវហេតុនេះកើតឡើងនៅពេលរថភ្លើងរបស់ឥណ្ឌារត់ធ្លាក់ផ្លូវនៅជិតស្ថានីយរថភ្លើង
Malwa រដ្ឋ Uttar Pradesh ក្នុងដណើការពីទីក្រុង Howrah ដល់រាជធានី New Delhi ។ ទូ
រថភ្លើងចំនួន៤នៃរថភ្លើងនេះ បានរត់ធា្លក់ផ្លូវរបស់វា។


កងកម្លាំងជួយសង្គ្រោះត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីស្វែងរកជនរងគ្រោះ ដែលនៅតែ ជាប់ក្នុងទូរថភ្លើង។ កងកម្លាំងជួយសង្គ្រោះត្រូវអារទូរថភ្លើងដើម្បីជួយយកអ្នករងរបួស
ចេញ។ ឧទ្ធម្ភាគចក្រយោធា ក៏ត្រូវបានកេណ្ឌមកដើម្បីជូនអ្នករងរបួសធ្ងន់ទៅមន្ទីពេព្យ។


តំបន់ភាគឦសានគឺជាទីកន្លែងរបស់ក្រុមជនសកម្មប្រយុទ្ធផ្តាច់ខ្លួន ប៉ុន្តែ ប៉ូលិសមិនអាច
បញ្ជាក់អះអាងបានថាតើការផ្ទុះនេះគឺជាការបំផ្ទុះគ្រាប់បែបឬយ៉ាងណានោះទេ ហើយមិនមានក្រុមណាមួយបាន ប្រកាសទទួលខុសត្រូវភ្លាមៗចំពោះហេតុការណ៍នេះដែរ។


ក្រសួង រថភ្លើងបានប្រកាសថានឹងសងសំណង 11.000 USD ឲ្យគ្រួសាមានអ្នកស្លាប់ក្នុងឧបទ្ទេវហេតុនេះ

ប្រភព៖ AP, Reuters, News
ដោយ៖ មិនា ។