សារព័ត៍មានស៊ីនហ៊ូបានរាយការណ៍ពីទីក្រុងបារីសថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង
Valerie Pecresse បាននិយាយថាបារាំងបានចំណាយអស់ប្រហែល ១៦០លានអឺរ៉ូ
(ប្រហែលជា ២២៨លានដុល្លាអាមេរិក)ហើយ។ អ្នកស្រីបាននិយាយថា បារាំងមាន
ខ្ទង់ចំណាយសរុប ៤០ កោដ្ឋិ សម្រាប់ចំណាយក្នុងវិស័យការពារជាតិ ហើយ បើយើងប្រៀបធៀបនឹងចំនួននេះ ការចំណាយលើប្រតិបត្តិការនៅលីប៊ីមានកំរិតខ្ពស់។
សភា និង ព្រឹទ្ធសភា បារាំងគ្រោងនឹពិនិត្យឡើងវិញលើប្រតិបត្តការរបស់ខ្លួននៅក្នុង
ប្រទេសលីប៊ី។ ប្រតិបត្តការរបស់លើប្រទេសលីប៊ី ត្រូវបានផ្ទេរពីអង្កការសហប្រជាជាតី
ទៅ អង្គការណាតូ ដែលគ្រោងនឹងបន្តដល់ថ្ងៃទី ២៧ ខែ កញ្ញា។
បារាំង និង អង់គ្លេស បានធ្វើសហប្រតិបត្តការ ដើម្បីបង្កើតអោយមានតំបន់ដែល
គ្មានការហោះហើរតាមអាកាសនៅប្រទេសលីប៊ី បន្ទាប់ពីមានការប៉ះបោលប្រឆាំង
ពីសំណាក់ពលរដ្ឋប្រឆាំងនិងលោក Gadaffi ដែលកាន់អំណាចអស់រយៈពេល
៤២ឆ្នាំមកហើយ។
ប្រភព៖ស៊ីនហ៊ួ
ដោយ៖លី