យោងតាមសារព័ត៍មានគេហទំព័ត៍ cnn ចុះផ្សាយកាលពី ថ្ងៃសុក្រ ទី៨
កន្លងទៅ បានអោយដឹងថាអ្នកស្រីប្រធានាធិបតីអាហ្ស៊ង់ទីន បានប្រកាសពី
អនុក្រិត្យមួយដែលហាមមិនអោយមានការផ្សព្វផ្សាយលើសារព័ទ៍មានផ្សេងៗ ដែលអាចនាំអោយមានការជួញដូរផ្លូវភេទអនុក្រិតនេះនឹងចូលជាធរមាន
នៅថ្ងៃពុធនេះ។

អ្នកស្រីបាននិយាយថា មានសារព័ត៍មានជាច្រើនជុំវិញពិភពលោកដែលមានការផ្សាយ
ពាណិជ្ជកម្មនានាដែលផ្ដល់សេវាកម្មផ្លូវភេទ ហើយ នារីៗទាំងនោះជាជនរងគ្រោះនៃ
ការជួញដួរផ្លូវភេទ ហើយ ច្បាប់នេះគឺជាចំហានមួយដើម្បី ជួយពួកគេ។
សារព័ត៍មានទាំងឡាយខ្លះ បានផ្សាយពីអត្ថបទនានាប្រឆាំងការជួញដូរផ្លូវភេទ តែពួកគេបែជាផ្សាយពីសេវាកម្មផ្លូវភេតនៅទំព័រក្រោយទៅវិញ។

ភ្នាក់ងាររដ្ឋនឹងត្រូវចាត់អោយពិនិត្យលើកិច្ចការនេះ ហើយនិងចាត់វិធានការតាម
ផ្លូវច្បាប់ចំពោះសារព័ត៍មានណា ដែលមិនគោរពនូវច្បាប់នេះ។

ប្រភព៖cnn
ដោយ៖លី