យោងតាមសារព័ត៍មានស៊ីនហ៊ូបានអោយដឹងថា កាបពីថ្ងៃសៅរ៍កន្លងទៅ ប្រទេសចិនបានទាមទារអោយ សមាជិកសភាសហរដ្ឋអាមេរិកដែលគាំទ្រ
សង្ឈដាឡៃលាមា អោយបញ្ឈប់ការគាំទ្ររបស់ពួកគេ ក្នុងការញុះញុង
អោយមាន ការបះបោលបំបែកខ្លួននៅទីបេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hong Lei បាននិយាយថា បញ្ហាទីបេជាបញ្ហារផ្ទៃក្នុងរបស់ចិនសុទ្ធសាត ហើយប្រទេសចិនប្រឆាំង
នឹងប្រទេសទាំងឡាយដែលលូកដៃចូលបញ្ហាកើតមាននៅទីបេ។

លោក Hong Lei បានបន្ថែមថា ពាក្រពេចន៍ និង ទង្វើ របស់សង្ឈដាឡៃឡាមា
គន្លងទៅបានបញ្ជាក់ ពួកគេមិនមែនគ្រាន់ជាសង្ឈនោះទេ បុន្តែជាអ្នកនយោបាយ
ដែលញុសញុងអោយមានការបំបែករដ្ឋ ដោយយកសាសនាមកបិទបាំង។

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៍បានអោយដឹងថា
លោក John Boehner, លោក Nancy Pelosi និង សមាជិកសភាជាច្រើន
អ្នកទៀតបានចូលជួប សង្ឈដាឡៃដាមា ក្នុងពេលទស្សនកិច្ចទៅសហរដ្ឋ។

ដោយ៖លី