តាមប្រភពព័ត៌មានរបស់ Guardian បានឲ្យដឹងថា អតីតនាយក ទូរគមនាគមន៍របស់
នាយករដ្ឋមន្ត្រី David Cameron លោក Andy Coulson នឹងត្រូវចាប់ខ្លួនថ្ងៃអាទិត្យនេះ
ទី9កក្កដា ដោយសង្ស័យថាគាត់មានពាក់ព័ន្ធដល់ការលួច ស្តាប់ការ​និយាយ​ទូរស័ព្ទ​
ក្នុងពេលធ្វើជាបណ្ណាធិការកាសែតនេះ។

ការបិទកាសែតចំណាស់១៦៨ឆ្នាំនេះ ដែលនឹងចេញលេខចុងក្រោយនៅថ្ងៃអាទិត្យ
កើតឡើងបន្ទាប់ពីកាសែតប្រឈមការអះអាងដែលថាបុគ្គលិករបស់ខ្លួនបានលួច
ស្តាប់ការនិយាយទូរស័ព្ទរបស់ក្មេងស្រីដែលត្រូវបានសម្លាប់ គ្រួសារទាហានដែល
ពលី ពួកតារា អ្នកនយោបាយនិងថែមទាំងសមាជិករាជវង្សផង។ កាសែតនេះក៏ត្រូវ
ចោទប្រកាន់ថា បានទិញទឹកចិត្តប៉ូលិសផងដែរ។
លោក James Murdoch ប្រធានក្រុមហ៊ុន News International ដែលជាម្ចាស់របស់
កាសែត News of the World បានឲ្យដឹងថា ថ្ងៃអាទិត្យនឹងជាការចេញលេខចុងក្រោយ
សំរាប់ News of the World។ ហើយលេខចុងក្រោយ នេះការផ្សាយ​ពាណិជ្ជកម្ម​នឹងមិន​
យកលុយទេហើយប្រាក់បានមកពីថ្លៃកាសែត នឹងប្រគល់ទៅខាងមនុស្សធម៌។
អ្នកយកព័ត៌មានជាន់ខ្ពស់របស់កាសែតនេះក៏ត្រូវចាប់ខ្លួនក្នុងប៉ុន្មានថ្ងៃក្រោយនេះ។ ប៉ូលិស
មិនប្រាប់ឲ្យដឹងពីឈ្មោះរបស់អ្នកនេះ ដោយសារវាកំពុងឋិតក្នុងដំណើរការសើបអង្កេត។
ប៉ូលិស Metropolitan បានឲ្យដឹងថា មានមនុស្សជាង 4000នាក់ ត្រូវបានបញ្ជាក់ថាជាជន
រងគ្រោះ ក្នុងការលួបស្តាប់តាមទូរស័ព្ទនេះ។

ប្រភព៖ Guardian
ដោយ៖ ណាវី .