អារ៉ាប់៖ រូបភាពដ៏អស្ចារ្យ និងគួរអោយស្ងប់ស្ងែងបំផុតត្រូវបានគេផ្ដិតយក រួចបង្ហោះលើគេហទំព័រជាច្រើន នោះគឺរូបភាពនៃអាគារ​ ដែលមានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក'Burj Khalifa Skyscrapers' នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរេត។

width=457រូបភាពនៃការធា្លក់ព្រិល និងទឹកសន្សើមនៅជុំវិញតំបន់អាគារ Burj Khalifa នេះត្រូវបានថតដោយលោក Lauen វិស្វករជនជាតិអាឡឺម៉ង់ ដែលមានវ័យ ៣២ឆ្នាំ ពោលគឺគាត់បានថតនៅពេលថ្ងៃរះតែម្ដង។ លោក Lauen បាននិយាយថា វាពិតជាទិដ្ឋភាពមួយដែលមិនគួរអោយជឿសោះថា ដែលទិដ្ឋភាពនេះគឺមានពពកពណ៌សជុំជិត មានផ្សែង និងពន្លឺព្រះអាទិត្យផងនោះ គឺវាដូចណាស់ ទៅនឹងឋានសួគ៌ ដែលខ្សែភាយន្ដចិនបុរាណតែងតែបានថតសម្ដែង។

width=457

width=459

លោកបានបន្ដថា វាពិតជាទីកន្លែងដែលធ្វើអោយរូបលោកបំភ្លេចមិនបានមែន។ លោកបានបន្ថែមទៀតថា លោកបានបង្ហោះរូបភាព ដែលលោកបានថតនេះឡើង គឺចង់អោយមនុស្សទាំងអស់បាន ឃើញ ដឹង និងចង់ទៅទស្សនា្ដនៅទីនោះទៀតផង៕

 

ដោយ៖ នារីប្រភព៖ dailymail