កាណាដា៖ កញ្ញា Cheyenne Rose Antoine អាយុ ២១ឆ្នាំ បានសារភាពកាលពីថ្ងៃច័ន្ទថា ខ្លួនបានសម្លាប់កញ្ញា Brittney Gargol អាយុ ១៨ឆ្នាំកាលពី២ឆ្នាំមុនមកម្លេះ។

កាលនោះ កញ្ញា Gargol ត្រូវបានគេរកឃើញសាកសពនៅជិតកន្លែងចាក់សំរាមមួយនៅឯ Saskatoon, Saskatchewan ជាមួយនឹងខ្សែក្រវ៉ាត់របស់ Antoine នៅក្បែររាងកាយរបស់នាង។

/

Antoine ត្រូវបានផ្តន្ទាទោសឱ្យជាប់គុកចំនួន ៧ឆ្នាំពីបទមនុស្សឃាត ក្រោយពេលដែលនាងត្រូវបានកំណត់អត្តសញ្ញាណថាជាជនសង្ស័យបន្ទាប់ពីនាងបានបង្ហោះរូបថត Selfie មួយនៅលើហ្វេសប៊ុករបស់អ្នកទាំងពីរដោយបង្ហាញថានាងពាក់ខ្សែក្រវ៉ាត់ប៉ុន្មានម៉ោងមុនពេលកញ្ញា Gargol បានស្លាប់។

ជនល្មើស Antoine បាននិយាយថាពេលនោះ ពួកគេបានស្រវឹងហើយបានឈ្លោះប្រកែកគ្នាជាខ្លាំងទើបធ្វើឲ្យនាងវាយ និងច្របាច់ក កញ្ញា Gargol រហូតដល់ស្លាប់។

នាងបានរៀបរាប់តាមរយៈមេធាវីរបស់នាងថា ខ្ញុំនឹងមិនអត់ទោសឱ្យខ្លួនឯងនោះទេ។ ទោះជាខ្ញុំនិយាយអ្វី ឬធ្វើអ្វីក៏ដោយក៏មិនអាចឲ្យនាងត្រលប់មកវិញបានដែរ។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ... វាជារឿងសោធនាកម្មមួយដែលមិនគួរកើតឡើងនោះទេ ៕

/

ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីសុី