យល់ដឹង៖ ថ្មីៗនេះ ក្រុមអ្នកស្រាវជា្រវ បានរកឃើញនូវរូងក្រោមដីមួយកន្លែង ដែលកន្លែងនោះមានបណ្ដុំទៅដោយរុក្ខជាតិតូចៗជាច្រើន និងជាពិសេស គឺសារធាតុគីមីម៉្យាង ដែលមានភាពខុសប្លែកពីធម្មតាផងដែរ។

width=457

លោក Ian Paulsen សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យ Macquarie បានអោយដឹងថា រូងក្រោមដីដែលមានលក្ខណៈចម្លែកបែបនេះ ត្រូវបានគេរកឃើញ នៅក្នុងតំបន់ Nullarbor Plain នៃប្រទេសអូស្ដា្រលី។

width=457

លោកសាស្រ្ដាចារ្យបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ នៅមិនទាន់បានកំណត់ច្បាស់អំពីជម្រៅ និងទំហំអំពីរូងនោះទេ។ តែគេគ្រាន់តែដឹងថា វាជារូងមួយ ដែលមានលក្ខណៈអំណោយផល សម្រាប់បង្កើតជីវសាស្រ្ដចំរុះ ក្នុងការអោយសត្វគ្រប់ប្រភេទ (សត្វក្នុងទឹក) និងរុក្ខជាតិទាំងឡាយអាចរស់នៅបាន។

width=457

 

លោក Ian សង្កត់ធ្ងន់ថា វាគឺជារបើកគំហើញថ្មីមួយទៀត ដែលយើងទាំងអស់គ្នា ត្រូវតែខិតខំធ្វើការស្រាវជ្រាវរក ដើម្បីអោយទទួលបាន នូវលទ្ធិផលជាវិជ្ជមាន សម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ៖ ណារិន្ទប្រភព៖ dailymail