នាយករដ្ឋមន្ត្រីដែលទើបតែឈ្នះឆ្នោតថ្មីៗ បាននិយាយថាអ្នកស្រីមិនមាន
គំរោងទៅជួបលោកថាក់ស៊ីន ស៊ីណាវាត្រាដែលត្រូវជាបងប្រុសដែល
កំពុងតែស្នាក់នៅទីក្រុង ហុង កុង ដូចពាក្យចចាមអារាមនោះឡើយ។
អ្នកស្រីបានបញ្ជាក់ទៀតថា អ្នកស្រីកំពុងមមាញឹក ក្នុងការរៀបចំ
រដ្ឋាភិបាលថ្មី។

អ្នកវិភាគជាច្រើនបាននិយាយថា ទោះជាលោកថាក់ស៊ីនរស់នៅឆ្ងាយពី
ប្រទេសក៍ដោយ តែលោកជាអ្នកដែលនៅពីក្រោយការសំរេចចិត្តផ្សេងៗ៕

ប្រភព៖xinhua

ដោយ៖លី