ថ្ងៃនេះ (9 កក្កដា) ស៊ូដង់ខាងត្បូងបានប្រារព្ធនូវពិធីបុណ្យឯករាជ្យរបស់ខ្លួន និង បានក្លាយ
ជាប្រទេសថ្មីមួយនៅក្នុងពិភពលោក បន្ទាប់ពីមានសង្គ្រាមអូសបន្លាយអស់រយៈពេលដ៏យូរ
និងបានសំលាប់មនុស្សអស់រាប់លាននាក់ ។

ប្រធានាធិបតីប្រទេស ស៊ូដង់លោក Omar al-Bashir និងលោក អគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក បានគីមូន នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនូវការចាប់កំនើត
របស់ប្រទេស ស៊ូដង់​ ថ្មីនេះនៅក្នុងទីក្រុង Juba ផងដែរ ។

ស៊ូដង់ខាងត្បូងបានក្លាយជាប្រទេសទី 193 នៅលើពិភពលោក ដែលទទួលស្គាល់ដោយ
អង្គការសហប្រជាជាតិ និង ជាសមាជិកទី 54 របស់ អង្គការនេះនៅក្នុងទ្វីបអាហ្វ្រិច ។

ការទទួលឯករាជ្យនេះកើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាង ស៊ូដង់ខាងត្បូង និង ស៊ូដង់
ខាងជើងអស់រយៈពេលជាច្រើនទសវត្សរ៍ ធ្វើអោយមនុស្សប្រមាណ 1,5លាន ទៅ 2 លាន
នាក់បានបាត់បង់ជីវិត ។

កិច្ចសន្យាសន្តិភាពរវាងភាគីទាំងពីរឆ្នាំ 2005 បានជួយបញ្ចប់នូវសង្គ្រាមផ្ទៃក្នុង បើកទ្វារ
ឲ្យការធ្វើប្រជាមតិ អំពីឯករាជ្យឲ្យ ស៊ូដង ខាងត្បូង នាខែមករាឆ្នាំនេះ។ អ្នកបោះឆ្នោត 99%
របស់ស៊ូដង់ ខាងត្បូង បានបោះឆ្នោតគាំទ្រ ចំពោះឯករាជ្យភាគខាងត្បូង ។

សាធារណៈរដ្ឋស៊ូដង់ខាងត្បូងបានទទួលឯករាជ្យជាផ្លូវការចាប់ពីវេលាម៉ោង 12 និង 01នាទី
ថ្ងៃទី 09 ខែកក្កដា ឆ្នាំ 2011 នេះ ដោយបានធ្វើការបែងចែកប្រទេសស៊ូដង់ជាពីរ ។

ប្រទេសជាតិថ្មីបំផុតរបស់ពិភពលោក
ឈ្មោះជាផ្លូវការ : សាធារណៈរដ្ឋស៊ូដង់ខាងត្បូង
ទីក្រុង : Juba
ចំនួនប្រជាជន : 7,5-9,7 លាននាក់
ផ្ទៃដី: 619,745 គីឡូម៉ែត្រការ៉េ
ភាសា : អង់គ្លេស, អារ៉ាប់ អារ៉ាប់ Juba, Dinka
សាសនា : ប្រពៃណី និង មួយចំនួនតូចកាន់សាសនាគ្រឹស្ត
ការនាំចេញជាចំបង : ប្រេងកាត
រូបីយវត្ថុ : Sudanese Pound (SDG) ។

ជាប្រទេសថ្មីមួយដែលការជឿនលឿននៅមានកំរិតទាបនៅឡើយ អត្រាទទួលមរណៈភាព
របស់មាតាពេលផ្តល់កំនើតអោយកូនមានកំរិតខ្ពស់បំផុតលើពិភពលោក ។ កុមារក្រោម
13ឆ្នាំ មិនបានចូលសាលា ស្រ្តី 84% មិនចេះអក្សរ ៕
(ពី AP, BBC)
ដោយ ៖ យ៉ាវីន