សារព័ត៍មានស៊ីនហ៊ួ បានអោយដឹងថា នៅថ្ងៃទី ៩ ខែកក្កដានេះ អង្កការសហប្រជាតិ
នឹងបញ្ចូន កងទ័ពចំនួន ៧០០០ នាក់ និង ប៉ូលិសស៊ីវិល បុគ្គលិកនានា រួមមាន អ្នកជំនាញស៊ើបអង្កេតសិទ្ធមនុស្សចំនួន ៩០០ នាក់ សំរាប់ជំហានដំបូង ក្នុងបេសកម្មរក្សាសន្តិសុខនៅប្រទេសសូដង់ខាងត្បូង។

ក្រុមប្រឹក្សាសន្តិសុខបាន បញ្ជាក់ចំនួននៃកងកម្លាំងខាងលើនឹងត្រូវពិនិត្យឡើងវិញក្នុង
រយៈពេល ៣ ខែ និង ៦ ខែ ម្ដង ទៅតាមស្ថានភាពជាក់ស្ដែងថាតើ ការបន្ថយកងកម្លាំង
រក្សាសន្តិសុខ អាចចុះនៅត្រឹម ៦០០០ បានឬទេ។

បេសកម្មរក្សាសន្តិសុខដែលហៅកាត់ថា unmiss នឹង ជួយប្រទេសសូដង់ពង្រឹង និង
ជ្រោមជ្រែង ប្រទេសដែលទើបបំបែកខ្លូននេះអោយគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តាមបែបលទ្ធិប្រជាធិបតេយ្យ និង មានទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។

ដោយ៖លី