តាមការសិក្សាយថ្មីៗនេះបានបង្ហាញឲ្យឃើញថា ក្នុងចំណោមសេដ្ឋីចំនួន 1210នាក់
នៅលើ​ពិភពលោកមានសេដ្ឋីចំនួន 36នាក់មិនទាន់រៀបការ។ ​ហើយខាងក្រោមនេះ
គឺបញ្ជីសេដ្ឋីវ័យក្មេង 10នាក់ដែលទាក់ចិត្តជាងគេលើពិភពលោក៖
1. Mark Zuckerberg

អាយុ: 26ឆ្នាំ
សរុបទ្រព្យសម្បត្តិ: 13.500 លាន USD
Zuckerberg ជាសេដ្ឋីវ័យក្មេងជាងគេលើពិភពលោក។ គាត់ចាប់ផ្តើមមានទំនាក់ទំនង
ជាមួយនិងមិត្តស្រីជនជាតិចិនម្នាក់ឈ្មោះ Priscilla Chan តាំងពិពេលអ្នកទាំងពីរ​កំពុង​
រៀននៅHarvard។ គេរស់នៅជាមួយគ្នានៅក្នុងផ្ទះល្វែងជួលមួយ ដែលជិតនិងទីចាត់
ការរបស់ Facebook

2. Mikhail Prokhorov

អាយុ៖ 45ឆ្នាំ
សរុបទ្រព្យសម្បត្តិ៖ 18.000 លាន USD
Mikhail Prokhorov ធ្វើការត្រឹមតែ 2ម៉ោងក្នុងមួយថ្ងៃ។ ពេលទំនេរគាត់ច្រើនតែទៅលេង
boxing ជិះស្គីទឹកកក និងចូលគេងនៅម៉ោង 3។ Mikhail ច្រើនតែទៅរាំ disco ជាមួយនឹង
អ្នកបង្ហាញម៉ូតល្បីៗនៅប្រទេសរុស្ស៊ី។ គេបាននិយាយថា​សេដ្ឋីជនជាតិរុស្ស៊ីរូបនេះ​ធ្លាប់​
មានសង្សារតាំងពីពេលគាត់នៅអាយុ 30ឆ្នាំហើយ ក៏ប៉ុន្តែដល់ពេលបច្ចុប្បន្ន គាត់នៅតែ​មិនទាន់មានបំណង់មានគ្រួសារនោះតេ។

3. Eduardo Saverin

អាយុ៖ 29ឆ្នាំ
សរុបទ្រព្យសម្បត្តិ 1.600 លាន USD
Saverin កើតនៅ Brazil ប៉ុន្តែក្លាយទៅជាជនជាតិអាមេរិកម្នាក់ក្រោយពីបញ្ចប់ការសិក្សារ
នៅសាកលវិទ្យាល័យ Harvard ហើយបច្ចុប្បន្នកំពុងរស់នៅប្រទេស Singapore។

4. Nicolas Berggruen

អាយុ 49ឆ្នាំ
សរុបទ្រព្យសម្បត្តិ 2.200 លាន USD
សេដ្ឋីគ្មានផ្ទះ​នេះ ទើបនឹងលក់ភូមិគ្រឹះមួយ​នៅ New York និង Miami ឆ្នាំ​2000។ ប៉ុន្តែ
ក្នុងមួយឆ្នាំ គាត់បាននៅក្នុងសណ្ឋគារ Peninsula Beverly Hills ឡើងដល់ 6ខែ។ ចំណង់
ចំណូលចិត្តរបស់ Berggruen គឺទេសចរជុំវិញពិភពលោកដោយយន្តហោះ។

5. Teddy Sagi


អាយុ៖ 39ឆ្នាំ
សរុបទ្រព្យសម្បតិ្ត 1.200 លាន USD
ឆ្នាំ 2009 Sagi ក៏មានទំនាក់ទំនងជាមួយនឹងតារាបង្ហាញម៉ូតស្រស់ស្អាតល្បីនៅប្រទេស
Israel ឈ្មោះ Bar Refaeli។ ពេលនោះ Refaeli ទើបនឹងលែងលះ តារាភាពយន្តLeonardo
DiCaprio។ ប៉ូន្តែ ស្នេហាររបស់សេដ្ឋី Sagi ក៏ត្រូវបញ្ចប់ដោយឆាប់រហ័ស ហើយ Refaeli
ត្រលប់នឹង Leonardo វិញ។

6. Albert von Thurn Und Taxis


អាយុ 27ឆ្នាំ
សរុបទ្រព្យសម្បត្តិ 2.000 លាន USD
Albert ជាព្រះអង្គម្ចាស់អាឡឺម៉ង់។ ក្រៅពីនេះ សេដ្ឋីវ័យក្មេងរូបនេះ ក៏ជាអ្នកប្រកួតរថយន្ត
ជំនាញម្នាក់។

7. Sean Parker

អាយុ 31ឆ្នា
សរុបទ្រព្យសម្បត្តិ 1.600 លាន USD
Sean Parker ជាអ្នករួមង្កើតឡើង Napster ហើយជាអតីតប្រធានរបស់ Facebook។ មិន
ទាន់មានប្រព័ន ក៏ប៉ុន្តែតាមព័ត៌មានថ្មីនេះឃើញថា Sean Parker បានភ្ជាប់ពាក្យជាមួយ
នឹងមិត្តស្រី Alexandra Lenas (ក្នុងរូបថត) កាលពីថ្ងៃទី 5មេសា។

8. Yoshikazu Tanaka

អាយុ 34ឆ្នាំ
សរុបទ្រព្យសម្បត្តិ 2.200 លាន USD
Tanaka ជាអ្នកបង្កើត Gree - បណ្តាញសង្គមធំជាងគេនៅប្រទេសជប៉ុន។ Tanaka ចាប់
ផ្តើមការងារគឺនៅក្រុមហ៊ុន Sony បន្ទាប់មកគាត់បានបង្កើត Gree នាឆ្នាំ 2004។

9. Richard Li

អាយុ 44ឆ្នាំ
សរុបទ្រព្យសម្បត្តិ 1.400 លាន USD
Richard Li គឺជាកូនប្រុសរបស់អ្នកមានបំផុតនៅហុងកុង ឈ្មោះ Li Ka-shing។ Li ទើបនឹង
បាក់បែកស្នេហាជាមួយនឹងមិត្តស្រី​ឈ្មោះ Isabella Leong។​ គូស្នេហានេះបានមានកូន 3នាក់
ជាមួយគ្នា ក្នុងនោះមានកូនភ្លោះជាកូនប្រុសទាំង2។

10. Dustin Moskovitz

អាយុ 26ឆ្នាំ
សរុបទ្រព្យសម្បត្តិ 2.700 លាន USD
Dustin ជាសេដ្ឋីក្មេងជាងគេ​លើពិភពលោក។ មិត្តស្រីរបស់គាត់គឺ Cari Tune ជាអ្នកយកព័ត៌មាន
របស់កាសែតល្បីThe Wall Street Journal។

ប្រភព៖ DT
ដោយ៖ ណាវី .