ប្រភពព័ត៌មានមួយបានឲ្យដឹងថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិចនឹងអាចចាប់ផ្តើមធ្វើការកុម្មង់ទិញ iPhone ស៊េរីថ្មីចាប់ពីថ្ងៃទី12/9 ពោលក្នុងថ្ងៃបង្ហាញនូវផលិតផលនេះតែម្តង ហើយអតិថិជននឹងទទួលបានផលិតផល 9ថ្ងៃបន្ទាប់។
អតិថិជនត្រូវរង់ចាំប្រហែល 9ថ្ងៃ គឺថ្ងៃទី21/9 ទើបអាចទទួលបានទូរស័ព្ទ។ ក្នុងនោះអតិថិជននៅអាមេរិចនឹងទទួលបានផលិតផលលឿនមុនគេ សំរាប់ទីផ្សារប្រទេសផ្សេងទៀត iPhone ស៊េរីថ្មីនឹងធ្វើការចែកចាយនៅសប្តាហ៍ដំបូងនៃខែ10 ប្រហែលចាប់ពីថ្ងៃទី 5/10។
ព័ត៌មានខាងលើត្រូវបានបង្ហាញឲ្យដឹងពី iMore, គេហទំព័រព័ត៌មានដែលបានផ្គត់ផ្គង់ព័ត៌មានស្តីពីថ្ងៃដែល Apple នឹងធ្វើការតាំងពិពណ៌គំរូ smartphone ជំនាន់ទី6 របស់ iPhone។ iMore ក៏ជាប្រភពក្នុងការផ្គត់ផ្គង់បណ្តាព័ត៌មានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវពីថ្ងៃបញ្ចេញលក់ iPad 2012 និង iPhone 4S កាលពីពេលកន្លងទៅនេះ។

ផលិតផលដែលត្រូវបានគេកំនត់ថាជា iPhone 5
បើសិនជាដូចព័ត៌មានខាងលើនិយាយមែន គឺមិនដល់មួយខែទៀតទេ iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួនជាផ្លូវការហើយ។ សព្វថ្ងៃនៅមិនទាន់ដឹងពិតប្រាកដថា ផលិតផលថ្មីនេះនឹងត្រូវ Apple ដាក់ឈ្មោះថាជា iPhone 5 ដូចព័ត៌មានចចាមអារាមជាច្រើនបានកំនត់នោះទេ។ វាអាចនឹងត្រូវ Apple ដាក់ឈ្មោះផ្សេងទៀតក៏អាចថាបាន៕
ដោយ៖ សិលាប្រភព៖ VE