ឧបទ្ទេវហេតុនេះបានកើតឡើងនៅទីក្រុង Enschede កាលពីថ្ងៃម្សិលមិញទី7កក្កដា។ តាមព័ត៌មានរបស់មន្ត្រីប្រទេសហូឡង់បានឲ្យដឹងថា មានមនុស្សចំនួន 1នាក់ស្លាប់នឹង
15នាក់ទៀតរងរបួស។ ក្នុងនោះ មានមនុស្សចំនួន 10នាក់ត្រូវបានចញ្ជូនទៅមន្ទីពេទ្យ
ជាបន្ទាល់។

នាយប៉ូលិស Mayor Peter den Oudsten បានឲ្យដឹងថា គេត្រូវប្រើឆ្កែប៉ូលិស និងកាមេរ៉ា
ដើម្បីពិនិត្យ ថាមានអ្នកណានៅក្រោមកន្លែងត្រូវបាក់ស្រុតនោះទៀតឬទេ។

ប្រធានក្រុម Twente លោក Jan van Halst បានឲ្យដឹងថា៖ ថ្ងៃនេះជាថ្ងៃអាក្រកជាង​គេ
ក្នុង​ប្រវតិ្តសាស្រេ្តរបស់ក្រុម។ សូមគ្រួសាជនរងគ្រោះទទួលនូវ ការអភ័យ​ទោសយ៉ាង​
ជ្រៅជ្រាល​ពីយើងខ្ញុំ។ គាត់ក៏បានឲ្យដឹងថា អ្នកគាំទ្រក្រុមនឹងមិនទាន់់បានមកទស្សនា​កីឡាដ្ឋានក្នុងរយះពេល​ក្រុមជួយសង្គ្រោះ និងប៉ូលិសធ្វើការ ត្រួតពិនិត្យនូវមូលហេតុ
នៃឧបទ្ទេវហេតុនេះទេ។



តាមព័ត៌មានពីប្រព័ន្ធគមនាគមន៍ហូឡង់បានឲ្យដឹងថា កីឡាដ្ឋាន Grolsch Veste នេះ
អាចផ្ទុក​បានត្រឹមតែ 13.5000នាក់។ ប៉ុន្តែកន្លងមក ក្រុមអ្នកដឹកនាំ Twente ចង់សាង
សង់ធ្វើឲ្យល្អឡើងដើម្បីបង្កើនលទ្ធភាពផ្ទុកឡើងដល់ 32.000 កន្លែង។


ប្រភព៖ VNN
ដោយ៖ មិនា ។