យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Toyota មួយរយៈប៉ុន្មានឆ្នាំក្រោយមកនេះ បានបង្ហើបពីស្នាដៃរបស់ ខ្លួនក្នុងទីផ្សារ ជាមួយម៉ូដែល Toyota Hilux ដែលទទួលការគាំទ្រមិនតិចនោះទេ ជាពិសេស ទីផ្សារក្នុងទឹកដីអាស៊ីតែម្ដង។ ជាប្រភេទផលិត Toyota ម៉ូដែល Hilux Vigo ត្រូវបានគេស្គាល់ច្រើន ក្នុងទឹកដីអាស៊ី ជាពិសេសប្រទេសថៃ ដែលនិយមប្រើប្រាស់ ប៉ុន្ដែទន្ទឹមនឹងការ ពេញនិយមបែបនេះ ក្រុមហ៊ុន ដដែល ដែលមានទីផ្សារនៅលើទឹកដីអឺរ៉ុប បានលាតត្រដាង ពីគម្រោងស្នាដៃថ្មី ម៉ូដែល ​Toyota Hilux ជំនាន់ថ្មីផងដែរ។ 

ផ្អែកលើការអះអាងរបស់គេហទំព័រ carscoops បានបង្ហាញឲ្យដឹងថា ម៉ូដែល ជំនាន់ថ្មីរបស់ ក្រុមហ៊ុន​ Toyota បានចូលខ្លួនស្វែងរកដៃគូរ ប្រជែងក្នុងទីផ្សារក្នុងទឹកដីអាស៊ី និង អូស្រ្ដាលី ត្រូវបានរំពឹងទុកអាចចររាចរឈានទៅដល់ ៤០០០០ គ្រឿងក្នុងមួយឆ្នាំ។ 

សមាសភាព Toyota Hilux ​ជំនាន់ថ្មី គឺជាប្រភេទរថយន្ដ ដែល​ប្រើប្រាស់ សមត្ថភាពកម្លាំងខ្លាំង បញ្ជា​ដោយថាមពល់កម្លាំងកង់ទាំង ៤ (៤X៤) ប្រើប្រាស់ធន់នឹងស្ថានភាពផ្លូវ និងស្ថានភាពផ្ទុកទំនិញ។ លើសពីនេះទៀតនោះ គឺ​ម៉ូដែលនេះ ផ្ដល់ឲ្យនូវជម្រើសម៉ាស៊ីន ច្រើនប្រភេទ ដែលអាចជ្រើសបាន ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនសាំង ដែលប្រអប់លេខអូតូ ប្រអប់លេខដៃ ដោយខ្នាតរង្វាស់ ខុសគ្នា​បន្ដិច​បន្ដូចប៉ុណ្ណោះ គឺ ២.៤ និង ២.៨ បញ្ជាដោយ ៤ម៉ាស៊ីនទាំងអស់។ សម្រាប់ទម្ងន់រួម គឺមាន ទម្ងន់ ៣.២ តោន​នឹងមានតម្លៃគឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ។ ទស្សនារូបភាពខាងក្រោម ៖ 

/

/

/

/

/

/

/

/

/

/

/

/

ដោយ៖ អឿ អ៊ុយ