ផលិតផលថ្មីរបស់ Samsung មានការរចនាម៉ូដស្អាត ទន្ទឹមនឹងនោះក៏បានបំពាក់នូវកម្មវិធីថ្មីៗជាច្រើនដូចជា Multiscreen រឺ Smart Remote...

Cnet ទើបតែអាប់ឡូតនូវរូបភាពជាក់ស្តែងមួយចំនួនរបស់គំរូ Galaxy Note 10.1 ដែលទើបតែបង្ហាញខ្លួនជាផ្លូវការកាលពីព្រឹកម្សិលមិញ។ ផលិតផលនេះត្រូវបានគេរចនាម៉ូដប្រហាក់ប្រហែលនឹង Galaxy Tab 2 10.1 ដោយមានបន្ថែមនូវប៊ិច stylus នៅផ្នែកខាងក្រោយ។

Samsung Galaxy Note 10.1 ស៊េរីថ្មីប្រើប្រាស់អេក្រង់មានកំរិតពន្លឺ 1.280 x 800 pixel, CPU ExynosQuad Core ល្បឿន 1,4GHz, RAM 2GB ជាមួយនឹងមេម៉ូរីក្នុង 16, 32 និង 64GB។ វាមានកាមេរ៉ាផ្នែកខាងមុខទំហំ 1,9 Megapixel និងផ្នែកខាងក្រោយទំហំ 5 Megapixel។​ ម៉ាស៊ីនមានកំរាស់ស្តើង 8,9mm  និងថ្ម 7.000mAh។

តាមការប៉ាន់ស្មាន Galaxy Note 10.1 version Wi-Fi ត្រូវបានលក់ក្នុងតំលៃពី 593 USD និង 3G តំលៃ 742 USD ក្នុងពេលដែល model support 4G នឹងត្រូវបានដាក់លក់នៅចុងឆ្នាំនេះ។

ខាងក្រោមនេះគឺជារូបភាពជាក់ស្តែងមួយចំនួននៃ Galaxy Note 10.1 សូមទស្សនាទាំងអស់គ្នា ៖

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ MN