សារព័ត័មានផ្លូវការរបស់ចិនឈ្មោះ ស៊ីនហ៊ួ កាលពីម្សិលមិញ បានធ្វើការបដិសេធដំណឹងដែលថា
អតីតមេដឹកនាំចិន Jiang Zemin បានស្លាប់។ ពាក្យចចាមអារាមនេះត្រូវបាននិយាយត
គ្នាបន្ទាប់ពីស្ថានីយទូរទស្សន៍របស់ហុង កុង ជប៉ុន និង កូរេខាងត្បូងបានរាយការណ៍ថា អតីតមេដឹកនាំអាយុ ៦៤ ឆ្នាំនេះបានស្លាប់ហើយ។

ពាក្យចចាមអារាមនេះ ត្រូវបានគេនិយាយក្រោយពីអវត្តមានរបស់លោក ក្នុងពិធីអបអរសាទរខូបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនីស ចិន។

លោក Jiang Zemin ធ្វើជាប្រធាធិបតីចិនចាប់ពីឆ្នាំ ១៩៩៣ ដល់ ២០០៣ បន្ទាប់ពី ធ្វើជាអគ្គលេខាធិកាបក្ស ចាប់ពីឆ្នាំ ១៩៨៩ ដល់ ២០០២។ ក្រោមការដឹកនាំ
របស់លោក បានធ្វើអោយប្រទេសចិនបានការរីកចម្រើនយាងខ្លាំងក្នុងវិស័យ
សេដ្ថកិច្ច។

ដោយ៖លី