រូបភាពស្តីពីការរចនាម៉ូត iPhone 6 ដែលបានចចាមអារាមមកពី Sonny Dickson បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានគេកំណត់បញ្ជាក់បានថា វាជារូបភាពច្នៃកាត់ត ប៉ុណ្ណោះ។

Sonny Dickson អ្នកដែលត្រូវបានគេចាត់ទុកថា តែងតែផ្តល់ព័ត៌មានគួរឲ្យជឿជាក់ ស្តីពីបណ្តា ផលិតផល ជិតបង្ហាញខ្លួនរបស់ Apple ទើបតែធ្វើការបង្ហាញបញ្ចេញនូវរូបភាពមួយចំនួន ដោយ ចាត់ទុកថាជារបស់ iPhone 6។ រូបភាពទាំងនោះ មានរូបប្រភពពីគណនី Twitter @mornray886។

សូមអាន៖ បែកធ្លាយរូបភាព ដែលត្រូវបានគេចាត់ទុកថាជា iPhone 6 ជាច្រើនសន្លឹក

/

រូបភាពមួយ ដែលបែកធ្លាយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ

អ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត មួយចំនួន បានរកឃើញថា បណ្តារូបភាពដែលបាន និយាយខាងលើនេះ គឺជារូបភាពច្នៃកាត់ត ចេញពីរូបភាពមុនៗ។ អ្នកជំនាញពីរូបភាព បានប្រើ បច្ចេកទេសបង្វិល និងច្នៃកាត់ត ឲ្យមើលឃើញរូបភាព រាងប្លែកបន្តិច បើប្រៀបជាមួយនឹងរូបភាព ដើម។

/

តាមក្រាហ្វិករបស់ PhoneArena បណ្តាចំនុចមួយចំនួននៅលើអេក្រង់ គឺបានបង្ហាញឲ្យឃើញពី ភាពក្លែងក្លាយនេះ។ ក្នុងនោះ រូបភាពដែលនិយាយខាងលើនេះ បានប្រើប្រាស់រូបភាពចចាម អារាម iPad កាលពីមុនរបស់ Martin Hajek ដើម្បីយកមកច្នៃធ្វើទៅជាម៉ូដែល iPhone 6 ថ្មី។

គួរបញ្ជាក់ផងដែរថា Apple នឹងធ្វើការបង្ហាញណែនាំ iPhone ជំនាន់ទី៨ នៅក្នុងឆ្នាំនេះ។ ព័ត៌មាន ចចាមអារាមជាច្រើន បានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីទាំងនោះ នឹងមានអេក្រង់ធំជាងមុន និង មានការរចនាម៉ូត កម្រាស់ស្តើងជាងមុន។ រូបភាពច្នៃជាច្រើន (Concept model) បានលេចចេញ មកជាហូរហែរនៅលើអ៊ីនធឺណេត។ ជាក់ស្តែង ការរចនាម៉ូតជាផ្លូវការ របស់ iPhone 6 គឺនៅតែ ស្ថិតក្នុងភាពជាអាថ៌កំបាំង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia បានប្តូរពណ៌ Cover និងរូបភាព​ Profile នៅលើហ្វេសប៊ុក ទៅជាពណ៌បៃតងខ្ចី បង្កឲ្យមាន ការភ្ញាក់ផ្អើល តើចង់ផ្តោតទៅលើអ្វីទៅ? - Nokia បញ្ចេញស្ប៉តពាណិជ្ជកម្ម Lumia Icon ដៀមដាមចំៗទៅលើ Galaxy S4 (Video inside)- Nokia បង្ហាញខ្លួន Lumia Icon ជាមួយនឹងអេក្រង់ ៥អ៊ីន Full HD (Video inside)

ប្រែសម្រួល៖ សិលាប្រភព៖ zing