Torres គឺជាកីឡាករល្អបំផុតដោយជួយ Chelsea ២ គ្រាប់និង ជំនួយក្នុងការស៊ុតមួយគ្រាប់ទៀតផងដែរធ្វើអោយ Chelsea យកឈ្នះ Rubin Kazan ក្នុងការប្រកួត UEFA ជើងទី ១ ។/មុនពេលការប្រកួតចាប់ផ្តើម Chelsea ត្រូវបានគេរំពឹងទុកខ្ពស់ជាងអ្វីដែលធ្លាប់ធ្វើបាន ដូចនេះ Chelsea ត្រូវតែខំប្រឹងនឹងបង្ហាញអ្នកគាំទ្រទាំងអស់អោយបានស្ងប់ចិត្ត ។ មិនបានយូរប៉ុន្មានផង  Torres ​​ ស៊ុតបានមួយគ្រាប់ក្នុងនាទីទី ១៦ បន្តមកទៀត Moose ទទួលបានបាល់បញ្ជូនពី  Torres  ស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀតតែមុនពេលបញ្ចប់តង់ទី  ១ ក្រុម RubinKuzan ទទួលបានបាល់ពិន័យ ១១ ម៉ែតស៊ុតបញ្ចូលទីដោយ​ Natcho ចប់តង់ទី  ១ លទ្ធផល២ - ១ ។ ចូលមកដល់តង់ទី ២ ក្នុងនាទី​ទី ៧០  Torres  ធ្វើបានមួយគ្រាប់រក្សាពិន្ទុរហូតដល់ចប់ការប្រកួត Chelsea ឈ្នះ Rubin Kazan ក្នុងលទ្ធផល ៣ - ១ ក្នុងជើងទី ១ UEFA ៕ 

ដោយ ៖ កុសលប្រភព ៖ k14