
សារព័ត៍មានរុស្ស៊ីបានអោយដឹងថា កិច្ចព្រមព្រៀងដែលទាក់ទង
និងការសុំកូនចិញ្ចឹមដើមកំណើតរុស្ស៊ី ពីសំណាក់ជនជាតិអាមេរិក
នឹងត្រូវធ្វើនៅសប្ដាស៍ក្រោយ ក្នុងដំណើរការទស្សនកិច្ចរបស់មន្ត្រីរុស្ស៊ី
ទៅកាន់ក្រុងWashington។
មន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបាននិយាយថា
ក្នុងកិច្ចព្រមព្រៀងនេះ កូនចិញ្ចឹមទាំងឡាយដែលមានដើមកំណើតរុស្ស៊ី
មិនអាចចូលសញ្ជាតិអាមេរិករហូតដល់អាយុ១៨ ហើយដំណើរការ
នៃការសុំកូនចិញ្ចឹមទាំងឡាយត្រូវធ្វើតាមល័ក្ខខ័ណ្ឌ ហើយ អ្នកមានបំណងសុំកូនចិញ្ចឹមត្រូវធ្វើតេស្តគ្រឿងញៀន និង ជាតិស្រវឹង។
ដោយ៖លី