យោងតាមសារព័ត៍មានរុស្សីចេញផ្សាយនៅម៉ោង ១៩.៣៨ ម៉ោង នៅប្រទេសរុស្សី
បានអោយដឹងថា មន្ត្រីក្រុងម៉ូស្គូ នៅតែមានសង្ឃឹមថាប្រទេសជប៉ុនយល់ព្រម
ទទូលសំនើរធ្វើសហប្រតិបត្តិការរួមគ្នាលើកោះ Lesser Kuril​​​ ដែលមាន
ជំលោះ។

អ្នកនាំពាក្យរបស់មន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Lukashevich បានថ្លែងថា
រុស្ស៊ីបាន និយាយជាច្រើនដងរួចមកហើយថា តំបន់ទាំងនោះស្ថិតនៅក្នុងអធិបតេយ្យ
ភាពរបស់រុស្ស៊ី ហើយភាគីរ៉ុស្ស៊ីចង់បាននូវសហប្រតិបត្តិការរួមគ្នាផ្នែកសេដ្ឋកិច្ច។
ភាគីរុស្ស៊ីក៍បាន ក្រើនរំលឹកជប៉ុនអោយបោះបង់ការទាមទារគ្រប់គ្រង
លើកោះ Lesser Kuril ដែលមានជំលោះដោយជំនួសវិញនូវសហប្រតិបត្តិការ
ដើម្បីជាប្រយោជន៍ទ្វេរភាគី។

ដោយ៖លី