អ៊ែស្ពូ ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បានប្រកាសអំពីផលិតផលថ្មីចំនួនពីរម៉ូដែលទៀតគឺ Nokia Asha 205 និង Nokia 206 ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍អ៊ិនធឺណិតដ៏អស្ចារ្យ ក្នុងតំលៃទាបសមរម្យ។ ទូរស័ព្ទម៉ូដែលនីមួយៗខាងលើ មានផ្តល់ជូនទាំងស៊ីមមួយ ទាំងស៊ីមពីរ និងផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់បណ្តាញ សង្គមយ៉ាងសប្បាយរីករាយ។ វាមានរូបរាងស្រស់ស្អាត និងថ្មកាន់ភ្លើងបានយូរ។
Slam មុខងារថ្មី ធ្វើឲ្យការបញ្ជូនរូបភាព, វីដេអូ, បទភ្លេង បានលឿន
Nokia Ahsa 205 និង Nokia 206 គឺជាផលិតផលទូរស័ព្ទដៃធម្មតាដំបូងបង្អស់គេដែលមានមុខងារ Slam ពី Nokia។ តាមរយៈ Slam គេអាចបញ្ជូនរូបថត ចម្រៀង វីដេអូ ជាដើម ទៅទូរស័ព្ទមិត្តភក្រ្តនៅក្បែរខ្លួន ត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ Slam ត្រូវគ្នានឹងទូរស័ព្ទដែលមាន Bluetooth ។ ប្រើមុខងារ Slam គេពុំចាំបាច់ផ្ទឹម ឬផ្គូរផ្គងគ្នាដូច Bluetooth ឡើយ ហើយក៏មិនតំរូវឲ្យទូរស័ព្ទដទៃមានមុខងារ Slam ដូចគ្នានោះដែរ។ គ្រាន់តែតំរូវឲ្យចុចពីរបីដងប៉ុណ្ណោះ រូបថត ចម្រៀង និងវីដេអូនឹងត្រូវបញ្ជូនទៅទូរស័ព្ទដទៃយ៉ាងលឿនតែម្តង។
លោក Timo Toikkanen នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែក Mobile Phone បានលើកឡើងថា “ទូរស័ព្ទ Asha ស៊េរីថ្មីនេះផ្តល់ជូនអតិថិជនដែលនិយមបណ្តាញសង្គមនូវមធ្យោបាយថ្មី ដើម្បីសំដែងនូវបុគ្គលិកលក្ខណៈរបស់ខ្លួន តាមរយៈការរចនាម៉ូដ ពណ៌ និងមុខងារដ៏ច្នៃប្រឌិតជាច្រើន ដូចជា Slam ជាដើម។ ផលិតផលទាំងពីរម៉ូដែលនេះ បានត្រូវផលិតឡើងតម្រូវទៅតាមអ្វីដែលអតិថិជនចង់បានពី Nokia នោះគឺភាពជឿជាក់ និងគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ វាថែមផ្តល់នូវបទ ពិសោធន៍អ៊ិនធឺណិតដ៏ល្អប្រសើរទៀតផង ដែលអាចជួយអ្នកប្រើប្រាស់ សន្សំពីការចំណាយលើអ៊ិន ធឺណិត”។
Nokia Asha 205: ទូរស័ព្ទបណ្តាញសង្គមដ៏ចំណាន
Nokia Asha 205 មានប៊ូតុងចុច QWERTY ដ៏គួរឲ្យចង់កាន់យកមកវាយអក្សរ។ ក្នុងចំណោមប៊ូតុងចុចទាំងអស់ មានប៊ូតុងផ្តាច់មុខមួយសម្រាប់ការតភ្ជាប់នឹងបណ្តាញសង្គម ដែលបង្កភាពងាយស្រួលដល់អ្នកនិយមលេងបណ្តាញសង្គម ព្រោះអាចចូលទៅកាន់ Facebook profile របស់ខ្លួនបានយ៉ាងលឿន។ ដោយមានដាក់បញ្ចូលនូវកម្មវិធី eBuddy Chat, Twitter និងកម្មវិធីទ្រទ្រង់គណនីអ៊ីមែលពេញនិយមដូចជា Gmail ផងនោះ, Nokia Ahsa 205 ធានាថា អ្នកប្រើប្រាស់នៅជិតបង្កើយនឹងបណ្តាញសង្គមរបស់ខ្លួន។

លក្ខណៈពិសេសផ្សេងៗទៀតរបស់ Nokia Asha 205 មានដូចខាងក្រោម ៖
- មានសេចក្តីជូនដំណឹងនៅលើអេក្រង់នៃ eBuddy ជួយឲ្យអ្នកប្រើប្រាស់តាមទាន់រាល់ការ សន្ទនាថ្មីៗ
- កម្មវិធីកែកម្សាន្តរាប់ពាន់រាប់ម៉ឺននៅក្នុង Nokia Store ដោយរាប់បញ្ចូលទាំងហ្គែម EA ចំនួន ៤០ ដោយឥតគិតថ្លៃផង។
- សម្រាប់ទូរស័ព្ទស៊ីមពីរ គឺអាចប្តូរស៊ីមបានដោយពុំចាំបាច់បិទទូរស័ព្ទ។
- ថ្មមកាន់ថាមពលបានយូរ ៖ អាចបើកទុកចោលបានរយៈពេល ៣៧ ថ្ងៃ (សម្រាប់ទូរស័ព្ទស៊ីម១) និង២៥ ថ្ងៃ (សម្រាប់ទូរស័ព្ទស៊ីម២)។
Nokia Asha 205 ផ្តល់ជូនជាច្រើនពណ៌ដូចជា ខៀវស្រាល ផ្កាឈូកដិត និងពណ៌ទឹកក្រូច ហើយនឹងត្រូវ ចេញលក់នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០១២ ក្នុងតម្លៃមិនទាន់គិតពន្ធប្រហាក់ប្រហែល ៦០ ដុល្លា សហរដ្ឋអាមេរិច។
Nokia 206: មានរូបរាងល្អគន់ អ៊ិនធឺណិតដំណើរការលឿន
Nokia 206 មានប៊ូតុងចុចធម្មតា និងអេក្រង់ទំហំ 2.4” ធំល្មមនឹងអាចបើកអ៊ិនធឺណិត លេងហ្គែម ជជែក កម្សន្តជាមួយមិត្តភក្រ្ត ។ល។ គេអាចចូលទៅប្រើ Facebook និង Twitter ពី Homescreen ផ្ទាល់តែ ម្តង។ ដោយមានផ្តល់ជូននូវជម្រើសច្រើនពណ៌ដូចជាខៀវស្រាល ផ្កាឈូកដិត និងពណ៌លឿង, Nokia 206 គឺជាទូរស័ព្ទដ៏ប្រសើរបំផុតសម្រាប់អ្នកដែលប្រាថ្នាទូរស័ព្ទងាយស្រួលប្រើមានរូបរាងស្អាត និង អាចប្រើអ៊ិនធឺណិត។

លក្ខណៈពិសេសដទៃទៀតនៃទូរស័ព្ទ Nokia 206 រួមមានដូចខាងក្រោម ៖
- មានបច្ចេកវិជ្ជារូបភាពដែលថតរូបបានល្អជាមួយនឹងកាមេរ៉ា 1.3MP សម្រាប់ដាក់ចែកឲ្យមិត្តភក្រ្តមើលនៅក្នុងបណ្តាញសង្គម។
- មានកញ្ចប់បណ្តាញសង្គម និងកម្មវិធីកែកម្សាន្ត រាប់ទាំងកម្មវិធី eBuddy Chat, WhatsApp និងកម្មវិធីឥត គិតថ្លៃជាច្រើនទៀត។សម្រាប់ទូរស័ព្ទស៊ីមពីរ អាចប្តូរស៊ីមបានដោយពុំចាំបាច់បិទទូរស័ព្ទ។
- ថ្មកាន់ថាមពលបានយូរ ៖ ចំពោះម៉ូដែលស៊ីម១ អាចបើកទុកចោលបាន ៣១ ថ្ងៃ ចំពោះម៉ូដែលស៊ីម ២ អាចបើកទុកចោលបាន ២០ ថ្ងៃ។
Nokia 206 មតម្លៃលក់រាយប្រហាក់ប្រហែល ៦០ ដុល្លាសហរដ្ឋ (មិនទាន់គិតពន្ធ) ហើយនឹងត្រូវចេញ លក់នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១២ នេះ។
សូមបញ្ជាក់ថា ផលិតផលទាំងពីរម៉ូដែលទាំងពីរខាងលើនេះ សុទ្ធតែដំណើរដោយ Nokia Xpress Internet ដែលជាបច្ចេកវិជ្ជា Cloud របស់ Nokia ដែលមានលទ្ធភាពបង្រួមទិន្នន័យបានរហូតដល់ទៅ ៩០% ដូច្នេះ វាចូលរួមកាត់បន្ថយចំណាយលើការទាញយកទិន្នន័យ៕
ដោយ៖ សិលាប្រភព៖ Nokia