មនុស្ស​យ៉ាងតិចណាស់​ 35​នាក់​បាន​ស្លាប់​ និង39នាក់រងរបួសន្ទាប់ពី​រថភ្លើង​មួយ​បុក​រថយន្ត
ក្រុង​ដែល​ដឹក​មនុស្ស​នៅ​ឥណ្ឌា​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត៍​។​

​របាយការណ៍​បាន​និយាយថា​រថយន្ត​ក្រុង​នេះ​បាន​កំពុង​ដឹក​ភ្ញៀវ​ដែល​វិល​មក​ពី​ការចូលរួម​
មង្គលការ​មួយ​នៅ​ពេល​វា​បើក​កាត់​រថភ្លើង​លឿន​មួយ​។​ គេគិតថាអ្នកបើកបរបានស្រវឹង
ក្រោយពីពេលចួលរួមមង្គលការ ហើយគាត់គិតថាគាត់អាចកាត់ផុតពីផ្លូចរថភ្លើងនោះ មុន
ពេលរថភ្លើងមក ក៏ប៉ុន្តែរថភ្លើងបានបុកចំកន្ទុយរថយន្តក្រុង បណ្តាលអោយខ្ទេចខ្ទីតែម្តង។

ប្រព័ន្ធព័ត៌មាន​ឥណ្ឌា​បាន​ឲ្យដឹងថាគ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​រដ្ឋ Uttar Pradesh។​
ហើយនៅពេលនោះ មានមនុស្សចំនួន 80នាក់នៅលើរថយន្តនោះ ក៏ប៉ុន្តែសំណាងល្អថា
កូនក្រមុំ និងកូនកម្លោះ អង្គុយនៅលើរថយន្តផ្សេង។

ប្រភព​៖ Bee
ដោយ៖ ណាវី .