​ប៉ូលិស​និយាយថា​ពួកគេ​បាន​សំរុកចូល​មត្តេយ្យសាលា​កាលពីម៉ោង15និង45នាទី​និង​បាន
​បង្ក្រាប​បុរស​ម្នាក់​ដែល​បាន​ចាប់​ក្មេង30​នាក់​និង​គ្រូ​បង្រៀន​4នាក់ធ្វើ​ជា​ចំណាប់ខ្មាំង​​។


​បុរស​ប្រដាប់​ដោយ​កាំបិត​និង​ញញួរ​នេះ​បាន​ចាប់​កុមារ​មត្តេយ្យ​ប្រមាណ​30​នាក់​និង​គ្រូ​4នាក់
​ធ្វើជា​ចំណាប់ខ្មាំង​នៅ​រដ្ឋ​ Johor​ភាគខាងត្បូង​របស់​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ព្រហស្បត៍​។​ ​នាយ​
ប៉ូលិស Suhaimi Ahmad បានឲ្យដឹងថា ក្រោយពី 7​ម៉ោង​ចរចាមិនជោគជ័យ គេបានសម្រេច​
ចិត្តសំរុកចូល ដោយប្រើ Tear Gas (ឧស្ម័ទធ្វើឲ្យចេញទឹកភ្នែក) ធ្វើឲ្យ​ជនល្មើរងរបួសនិងត្រូវ
ប៉ូលិស​ចាប់នៅវេលាម៉ោង 15និង45នាទី។ ​គេ​ជឿ​ថា​ជនល្មើស​បាន​រងរ​បួស​។​ រីឯចំណាប់ខ្មាំង​
ទាំងអស់​មាន​សុវត្ថិភាព​។

​ហេតុផល​នៃ​ការចាប់​ចំណាប់ខ្មាំង​នេះ​មិន​ត្រូវ​បាន​បញ្ចេញ​អោយដឹង​ទេ​។​
ប្រភព៖ Zing
ដោយ៖ ណាវី.