ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងសន្តិសុខរបស់អង្គការ ណាតូ ក៏ដូចជាកងកម្លាំងយោធារបស់ ប្រទេសអាហ្វានីស្ថាន បានវាយបក់ទៅលើក្រុមឧទ្ទាម តាលីបង់វិញ ក្រោយក្រុមឧទ្ទាមមួយ នេះ បើកការវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក  កាលពីថ្ងៃច័ន្ទ​ ​ ព្រឹកមិញនេះ ដែលមានទីតាំងនៅភាគខាងកើត  ប្រទេសអាហ្វានីស្ថាន  ជិតព្រំប្រទល់ដែន  ប្រទេសប៉ាគី ស្ថាន  នេះបើយោងតាម    ការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័  ​ រសារព័ត៌មាន បរទេស CNN ។

width=443

ក្រុមឧទ្ទាមបានធ្វើការបំផ្ទុះរំសេវ   រួចបើកការវាយប្រហារដោយមានការបាញ់បោះ  ទៅនឹង កន្លែងកើតហេតុ  ដែលជាទីកន្លែងរថយន្តដឹកទំនិញផ្គត់ផ្គង់របស់អង្គការណាតូ  សំចតនៅ ក្នុងខេត្ត Nangarhar   នេះបើតាមការបញ្ជាក់អោយដឹងពីលោក  Ahmed Zia Abdulzai ជា អ្នកនាំពាក្យរបស់អភិបាលខេត្តមួយនេះ។

width=443

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ការប៉ះទង្គិចគ្នាលើកនេះ  បានចំណាយ ពេលវេលាប្រយុទ្ធគ្នាទៅវិញទៅមកដល់ទៅ ២ ម៉ោង រយៈពេល ២ ម៉ោងក្រោយ ការប្រយុទ្ធ ក្រុមពួកឧទ្ទាមដែលបានបើកការវាយប្រហារទាំងនោះ ត្រូវបានសម្លាប់ទាំងអស់។

យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ ក៏បន្ថែមអោយដឹងផងដែរថា បន្ទាប់ពីមានការបាញ់បោះ មានរយៈពេលជាង ២ ម៉ោងរូចហើយនោះ ពុំមានជនស៊ីវិល ឬក៏មន្រ្តីយោធាណាមួយត្រូវបានសម្លាប់នោះទេ តែនៅក្នុងនោះ រថយន្តរបស់អង្គការណាតូ ពីរ​ ទៅ បី គ្រឿង ត្រូវបានឆាបឆេះ។

width=437

ករណីវាយលើកនេះ បានញ៉ាំងអោយអាជ្ញាធរក្នុងស្រុក សំរេចចិត្តក្នុងការបិទច្រកព្រំប្រទល់ដែន Torkham ជាមួយនឹងប្រទេសអាហ្វានីស្ថាន ព្រមទាំងផ្អាកការធ្វើចរាចរណ៍តាមបណ្តោយផ្លូវហាយវេ រវាង Torkham និងទីក្រុងប្រទេសអាហ្វានីស្ថាន Jalalabad​ ៕

* You may also like :

- ផ្ទុះឆេះ វិទ្យាល័យមួយកន្លែង ចាប់ឃាត់ខ្លួនក្មេង ៥ នាក់ ពីបទបង្កហេតុ- ស៊ីរី មិនញញើត ខណៈអាមេរិក ថានឹងអាចមាន ការវាយប្រហារកម្លាំងយោធា ក្រោយរកឃើញ ស៊ីរី ពិតជាប្រើអាវុធគីមី- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពីឆ្នាំ ១៩៦១- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស

ដោយ​៖ ពិសិដ្ឋប្រភព ៖ CNN