កូនសិស្សប្រហែលជា 30នាក់ និងគ្រូចំនួន 4នាក់ ត្រូវចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងសាលា
មត្តេយ្យមួយនៅរដ្ឋ Johor ភាគខាងត្បូងប្រទេស Malaysia។
កន្លែងកើតហេតុ
ប្រភពព័ត៌មានពីប្រទេស Malaysia បានឲ្យដឹងថា ប៉ូលិសបានចោមព័ទ្ធជុំវិញតំបន់នេះ
និងកំពុងចរចារកសន្តិភាពជាមួយនិងជូនឧក្រិដ្ឋ។ ប៉ូលិសបានឲ្យដឹងថា ប្រហែលជាជន
ឧក្រិដ្ឋនេះមានញញួរមួយនិងកាំបិតមួយ ហើយវាបានជញ្ជូនចំណាប់ខ្មាំងទាំងអសឡើង
ជាន់ទី2 របស់សាលា។
កាសែត Star បានឲ្យដឹងថា បុរសនោះបានទារអ្នកចរចា ឲ្យគាត់កាំភ្លើងមួយ ប្រសិនបើ
អត់បានទេ គាត់នឹងសម្លាប់ពួកក្មេងៗ។ មន្ត្រី Malaysia ជឿថាអ្នកទោសនោះបានលួចចូល
សាលា តាំងពីពេលព្រឹកព្រលឹម។ នាយប៉ូលិសមូលដ្ឋាន Mohammad Nasir Ramli បាន
ប្រាប់ឲ្យដឹងថា៖ ពួកខ្ញុំកំពុងចរចាជាមួយបុរសនោះដើម្បីដោះលេងកុមារ។ កាត់កំពុងចាប់
កុមារប្រហែល 30នាក់។
បច្ចុប្បន្នគេក៏មិនដឹងពីហេតុផលដែលបណ្តាលឲ្យការចាប់ជំរិតនេះកើតឡើង។
ប្រភព៖ BBC, dantri
ដោយ៖ ណាវី .