ស៊ីរី៖ ការសំលាប់រង្គាលនៅក្នុងប្រទេសស៊ីរីអស់រយៈពេល ១៦ខែ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនធ្វើការបះបោរប្រឆ្នាំងនឹងការដឹកនាំបែបផ្តាច់ការរបស់ប្រធានាធិបតីលោក Assad ហើយអង្គការកាកបាទក្រហមអន្តរជាតិ បានប្រកាសជាផ្លូវការណ៍ថាជំលោះនេះនឹងក្លាយទៅជាសង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរី។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការកាកបាទក្រហមអន្តរជាតិនិងអ្នកអង្កេតការណ៍អង្គការសហប្រជាតិ បានឱ្យដឹងថា យើងបានប្រមូលពត៌មានលំអិតជាច្រើនដែលទាក់ទងទៅនឹងការសំលាប់ប្រជាពលរដ្ឋស៊ីវិលយ៉ាងសាវហាវ ក្នុងភូមិមួយ នៅតំបន់វាយប្រហារគ្នា នៅស៊ីរី។

អង្គការកាកបាទក្រហមអន្តរជាតិ និងអង្គការសហប្រជាជាតិ បានបន្តថា ការវាយប្រហារដ៏ខ្លាំងខ្លានៅស៊ីវី បានធ្វើសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជា ១៧,០០០នាក់ ហើយអំពើហិង្សានេះ នៅតែបន្តកើតមានឡើងនៅជុំវិញទីក្រុង Damascus កាលពីថ្ងៃអាទិត្យ៕
ដោយ៖ វណ្ណៈប្រភព៖ belfasttelegraph