គ្រោះថ្នាក់ & ស្ទើរតែមិនគួរអោយជឿ ៖ កាលពីប៉ុន្មានម៉ោងមុននេះ បើយើងងាកក្រឡេកទៅមើលបណ្តាញទំនាក់ទំនងសង្គមយក្ស នៅកម្ពុជាវិញ បេក្ខភាពវីដេអូមួយពិតជាទទួលរងនូវមតិវិះគន់អវិជ្ជមានជាខ្លាំង ពីសំណាក់អ្នកលេងប្រព័ន្ធអ៊ិនធើណេត ពោលគឺធ្វើការរិះគន់ ទៅលើក្រុមមនុស្សមួយចំនួន យាយពីថា ប្រថុយជីវិតហួស ដោយគ្រាន់តែចង់បានត្រលប់មកវិញ នូវរថយន្តមួយគ្រឿង ខណៈវាត្រូវបានបក់បោកនាំយកទៅ ដោយកម្លាំងទឹកជំនន់ ហួរយ៉ាងគំហុក។ មិនត្រឹមតែមានមតិរិះគន់ប៉ុណ្ណោះទេ តែក៏មានមតិមួយចំនួនទៀតលើកឡើងពីភាពភ័យខ្លាច ក្នុងការប្រថុយជីវិតមួយនេះ ។ ដោយឡែក បេក្ខភាពវីដេអូ បើយើងមើលអោយជាក់ទៅ វាត្រូវបានគេបង្ហោះចូលទៅក្នុងគេហទំព័រ Liveleak ។ យ៉ាងណាមិញពុំមានប្រភពច្បាស់ការណ៍ណាមួយ បញ្ជាក់អោយដឹងពី កន្លែងកើតហេតុនោះទេ ។ ខាងក្រោមនេះគឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ កុសលប្រភព ៖ YT