ព័ត៌មានអន្តរជាតិ ៖ ទារកតូចទើបតែកើត ត្រូវបានម្តាយយកទៅ បោះបង់ចោល ក្នុងលូ សាធារណៈ តាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី កាលពីថ្ងៃអាទិត្យ កន្លងទៅនេះបើ តាមការអោយដឹងពីទំព័រ ប៊ីប៊ីស៊ី ។
មន្រ្តីប៉ូលីស ប្រចាំកន្លែងកើតហេតុ បានចោទប្រកាន់ស្រ្តីជាម្តាយ វ័យ ៣០ ឆ្នាំ ពីបទប៉ុនប៉ងសម្លាប់ កូនប្រុសតូចរបស់ខ្លួន ។ គួរបញ្ជាក់ថា ទារក តូចវ័យ ទើប តែបាន ពីរទៅបីថ្ងៃ ដើមឡើយ គេមាន សភាពទារុនបន្តិច តែមកទល់នឹង ពេល បច្ចុប្បន្នភាព ស្ថានភាព របស់គេបានប្រសើរឡើងហើយ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ គួររំឮកថា ទារកតូចរូបនេះ ត្រូវបានរកឃើញនៅក្នុង លូ បន្ទាប់ពីក្រុមគ្រួសារជិះកង់មួយ បានឮសម្លេងយំ ចេញពីទីនោះ គួរអោយកត់សម្គាល់ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី