ប្រភពព័ត៌មានចចាមអារាមមួយចេញពីរោងចក្ររបស់ Apple បានឲ្យឃើញថា iPhone 6S និង 6S Plus នឹងត្រូវបានក្រុមហ៊ុនធ្វើការដំឡើងលក្ខណៈសម្បត្តិល្អជាងមុន មួយកំរិតថែមទៀត។

រូបភាពមួយសន្លឹក ដែលត្រូវបានគេឲ្យដឹងថា បានចចាមអរាមចេញពីរោងចក្រផលិត iPhone របស់ Foxconn ទើបតែបានបែកធ្លាយនៅលើ Weibo។ តែប៉ុន្មាននាទីក្រោយមក ម្ចាស់គណនីនោះ បានលុប រូបបង្ហោះនោះចោលវិញ ប៉ុន្តែព័ត៌មានស្តីពី iPhone 6S នៅតែត្រូវបានបែកខ្ចរខ្ចាយយ៉ាងទូលំទូលាយ និងត្រូវបានគេហទំព័របច្ចេកវិទ្យាជាច្រើន យកមកសរសេរចុះផ្សាយផងដែរ។

អាន៖ iPhone 6C តម្លៃធូរថ្លៃ អាចនឹងប្រើប្រាស់ សំបកធ្វើពីលោហធាតុ មិនមែនជ័រដូច 5C

/

ឯកសារស្តីពី iPhone 6S បុគ្គលិកម្នាក់នៅក្នុងរោងចក្រ Foxconn បង្ហោះនៅលើបណ្តាញសង្គម (រូបភាព៖ Weibo)

តាមរយះរូបភាពបែកធ្លាយខាងលើ រោងចក្រ Foxconn ​កំពុងតែធ្វើការដំឡើងគំរូ iPhone ថ្មីពីរគំរូ។ គំរូ ទាំងពីរនេះ សុទ្ធតែប្រើម៉ូឌុលកាមេរ៉ាឡើងដល់ 12 MP គាំទ្រថតវីដេអូ 4K និង slow-motion ល្បឿន 240 fps។

អាន៖ លេចចេញរូបរាង និងលក្ខណៈសម្បត្តិរបស់ LG G4 S ម៉ូដែលតម្លៃទាបរបស់ LG G4

ទន្ទឹមនឹងនោះ iPhone ថ្មីក៏នឹងបំពាក់នូវ RAM កើនឡើងទ្វេដងដល់ទំហំ 2 GB កាមេរ៉ាមុខទំហំ 5 MP។ ស្មាតហ្វូនគាំទ្រ Network LTE Cat 6 និងប្រើថាមពលថ្ម ដែលអាចមានបរិមាណខ្លាំងជាងមុន។ និយាយ ពីការរចនាម៉ូត iPhone 6S ត្រូវបានគេរំពឹងទុកថា មិនមានអ្វីខុសប្លែកច្រើនពី iPhone 6 នោះទេ។ បើសិន ជាដំណើរការផលិតប្រព្រឹត្តទៅដោយរលូន លទ្ធភាពច្រើន Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មី ទាំងពីរស៊េរីនេះ នៅក្នុងខែកញ្ញា ដូចរាល់ឆ្នាំ៕

អាន៖ លេចចេញវីដេអូតេស្ត Galaxy A8 ស្មាតហ្វូនដ៏ស្តើងរបស់ Samsung

ប្រែសម្រួល៖ ករុណាប្រភព៖ zing