ព័ត៌មានអន្តរជាតិ ៖ សភាកូរ៉េខាងត្បូង បានសម្រេចទៅលើលទ្ធផលបោះឆ្នោត កំណត់ជោគវាសនា លោកស្រីប្រធានាធិបតី ផាក គីនហេ ហើយនៅមុននេះបន្តិច ពោល សភាកូរ៉េខាងត្បូង បានសំរេច បោះឆ្នោតទម្លាក់តំណែង លោកស្រីប្រធានាធិបតី ពីបទចោទប្រកាន់សាធារណៈទៅលើរឿងអាស្រូវ ពុករលួយដែលធ្វើឲ្យល្បីនៅទូទាំងប្រទេស ។ 

/

លទ្ធភាពបោះឆ្នោត កំណត់ជោគវាសនា នៃជីវិតនយោបាយលោកស្រី ផាកគីនហេ គឺ ២៣៤សម្លេង ទល់នឹងសម្លេង ៥៦ ប្រការនេះមានន័យថា សូម្បីតែសមាជិកមកពីគណបក្សកាន់អំណាចលោកស្រី គីនហេ គណបក្ស Saenuri ក៏បោះឆ្នោតប្រឆាំងលោកស្រីដូចគ្នាដែរ ។ របាយការណ៍បញ្ជាក់ឲ្យដឹង ថា​សិទ្ធទាំងស្រុងនៃបេក្ខភាពប្រធានាធិបតី ត្រូវបានប្រគល់ទៅលើ នាយករដ្ឋមន្រ្តី ឲ្យគ្រប់គ្រងជា បណ្តោះអាសន្ន ។ 

/

/

គួរបញ្ជាក់ថា រឿងអាស្រូវពុករលួយរបស់លោកស្រី ផាក បាននាំមកនូវភាពរង្គោះរង្គើនៅ ទូទាំងប្រទេស ដែលនាំឲ្យពលរដ្ឋកូរ៉េខាងត្បូង រាប់ពាន់នាក់ ចេញធ្វើបាតុកម្ម ផ្ទុះការតវ៉ា ប្រឆាំងនឹងលោក ស្រីដោយទាមទារឲ្យលោកស្រីចុះចេញពីតំណែង ។ គួររំឮកថា លោកស្រី ផាក បានផុងខ្លួនកាន់តែជ្រៅ ​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលបានធ្វើឱ្យរង្គោះរង្គើពាសពេញផ្ទៃប្រទេស ខណៈរងនូវការចោទប្រកាន់ ថាបានរំលោភលើ​រដ្ឋធម្មនុញ្ញប្រព្រឹត្តិអំពើពុករលួយ និងរំលោភអំណាចសាធារណៈ៕

/

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី