យោងតាមសារព័ត៍មានស៊ីនហ៊ួបានអោយដឹងថា មន្ត្រីការទូតជាន់ខ្ពស់ប្រទេសចិន
លោក Chen Xiaodong ទទូលបន្ទុកប្រចាំតំបន់អាហ្វ្រិកខាងជើងបានចូលជូបក្រុម
ប្រឆាំងរដ្ឋាភិបាលលីប៊ីកាលពីថ្ងៃពុធ កន្លងទៅ ដើម្បីអោយមានដំណោះស្រាយ
ចំពោះភាពតានតឹងដែលកើតមានអស់រយៈពេល៤ខែមកហើយ។

លោក Chen Xiaodong និយាយថារដ្ឋាភិបាលចង់ឃើញនូវដំណោះស្រាយរវាង រដ្ឋាភិបាលដែលដឹកនាំដោយលោក Gaddafi និង ក្រុមប្រឆាំង។លោក Chen
បានបន្ថែមទៀតថា ភាពតានតឹងដែលអូសបន្លាយពេលដ៍យូរនេះបង្ក នូវភាព
លំបាកដល់ប្រជាជនលីប៊ី។ រដ្ឋាភិបាលចិនស្នើអោយមានការចរចារដោយសន្តិវិធី
និងអនុវត្តបទឈប់បាញ់ជាបន្ទាន់រវាងក្រុមដឹកនាំទាំងពីរ ដើម្បីជាប្រយោជន៍
ដល់ប្រជាជនលីប៊ី។

ភាគីទាំងពីក៍បានលើកឡើងពីកិច្ចពិភាក្សា លើកិច្ចសហការរវាងប្រទេសចិន និង តំបន់ដែលគ្រប់គ្រង់ដោយពួកប្រឆាំង ដោយពួកប្រឆាំងបានសន្យាការពារលើ
សុវត្តិភាព និង ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិនដែលដំណើរការក្នុងតំបន់ពួកគេ៕

ប្រភប៖xinhua
ដោយ៖លី