ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ក្នុង ខណៈ ដែល បងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញ កញ្ចប់ ថង់ផ្លាស្ទីក ខ្មៅមួយ ដែលក្នុងកញ្ចប់នោះ មាន សំលៀក បំពាក់ ស្បែកជើង រូបថត នឹងអត្តសញ្ញណប័ណ្ឌស្រី្តម្នាក់ និងមានកាតបញ្ជាក់ពីការងារ នៅជិតកន្លែង ដែលគេសម្លាប់ស្រ្តីច្រកបាវ យកមកទម្លាក់ចោល កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣កន្លងមក នៅចំណុច ជិតដីឡូតិ៍ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ពាក់ព័ន្ធទៅនឹងភាព ភ្ញាក់ផ្អើលខាងលើនេះ សមត្ថកិច្ចជំនាញ ដែលចុះទៅដល់កន្លែង កើតហេតុ និងពិនិត្យ ឃើញ អត្តសញ្ញណ ប័ណ្ឌមួយ ដែលមានឈ្មោះ អឹម សុវណ្ណនី ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិ ព្រែកគុម្ព ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងបានរកឃើញនូវរូបថត អនុស្សារីយ៍ ដែល ឈ្មោះ អឹម សុវណ្ណនីនេះ ថតរួមជាមួយនិងសាច់ញាតិ និងបានរកឃើញរូបថត ជាច្រើនទៀតនៅក្នុងថង់ផ្លាស្ទីក ពណ៌ខ្មៅនេះ ។ នៅជំហានដំបូង សមត្ថកិច្ច បានសន្និដ្ឋានថា សំលៀកបំពាក់ រួមជាមួយនិងអត្តសញ្ញាណប័ណ្ឌ ដែលគេប្រទះ ឃើញខាងលើនេះគឺ ជារបស់សាកសពស្រ្តី ដែលរឹតកយកមកទម្លាក់ចោល កាលពីពេលកន្លងមក ។

ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងឈានដល់ ការប្រទះឃើញ កញ្ចប់ថង់ផ្លាស្ទីក នេះ គឺមានប្រជាពលរដ្ឋ ដើរឆ្លងកាត់កន្លែងកើតហេតុ ហើយប្រទះឃើញកញ្ចប់ថង់ផ្លាស្ទីក ពណ៌ខ្មៅ មានការ សង្ស័យ ក៏រាយការណ៍មក សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅពិនិត្យដល់ កន្លែងកើតហេតុ ក៏កើតមានការភ្ញាក់ផ្អើលថាកញ្ចប់នេះគឺជា សម្ភារៈរបស់សពស្រ្តី ដែលគេសម្លាប់៕  

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល