ព័ត៌មានអន្តរជាតិ ៖យោងតាមព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា រដ្ឋាភិ បាលរុស្ស៊ី បាន  នឹង  ​​កំពុង ពិចារណាថា តើត្រូវធ្វើតាមសហរដ្ឋអាម៉េរិក និង​សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការ វាយប្រហារតាមដែនអាកាសប្រឆាំង នឹងក្រុមឧទ្ទាម រដ្ឋ ឥស្លាម ISIS ឬយ៉ាងណា? នេះ   បើ  តាម  ការឲ្យដឹងពីប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីលោកបានបញ្ចប់ជំនួបជាមួយលោក Barack Obama នៅខាងក្រៅ កិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ។

/

ប៉ុន្តែទាំងកិច្ចជំនួប និងសុន្ទរកថា របស់មេដឹកនាំពិភពលោក ជាពិសេសអាម៉េរិក បារាំង និងរុស្ស៊ី ហាក់មានជំហរ ខុសគ្នាដាច់ស្រឡះ អំពីរបៀបវារៈ   នៃការបញ្ចប់សង្គ្រាមនៅប្រទេសស៊ីរី នៅក្នុង កិច្ចប្រជុំកំពូល   អង្គការ  សហប្រជា ជាតិ។ រដ្ឋាភិបាលរុស្ស៊ី បានឲ្យដឹងថា ខ្លួនមានកំហុស យ៉ាង ធ្ងន់ធ្ងរ មិនអាច   ធ្វើការ  ជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុង ការដោះស្រាយ បញ្ហារបស់ក្រុម ISIS។

សហរដ្ឋអាម៉េរិក និងបារាំង បានទទូចជាថ្មីម្តងទៀតថា លោក     Assad គួរតែចុះចេញពីតំណែង ប៉ុន្តែជាការឆ្លើយ តប លោក Putin បានឲ្យដឹងថា «ពួកគេ (សហរដ្ឋ អាម៉េរិក និងបារាំង) មិនមែន ជាជនជាតិស៊ីរីនោះទេ ហើយពួក គេមិនគួរពាក់ព័ន្ធ នៅក្នុងការជ្រើសរើសមេដឹកនាំរបស់ប្រទេស ណាមួយឡើយ»។

លោក ពូទីន បានបន្តថា រុស្ស៊ីនឹងបើកការវាយប្រហារតាមដែនអាកាសប្រសិនបើមានការអនុម័ត ពីអង្គការសហ ប្រជាជាតិ ហើយអនុញ្ញាតឲ្យ  កងកម្លាំងរុស្ស៊ី ចូលរួមក្នុងប្រតិបត្តិការវាយ ប្រហារ លើ ដែនគោកផងដែរ

/

ប្រភព ៖ ប៊ីប៊ីស៊ី