ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ ជាពីលុត បើកយន្តហោះ   ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស Flybe ត្រូវ បានមន្រ្តីមានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន និងយកចេញ   ពី  យន្តហោះមួយគ្រឿង ខណៈមានការ សង្ស័យថាបានទទួលទាន គ្រឿង  ស្រវឹង    លើសកម្រិត វិនាទីមុនតែបន្តិចប៉ុណ្ណោះ មុននឹងយន្តហោះ ចាកចេញដំណើរ ។

/

គួរបញ្ជាក់ថា អ្នកបើកយន្តហោះរូបនេះ គ្រោងនឹងបើកយន្តហោះ ហោះពីអាកាសយានដ្ឋាន Newquay តំបន់ Cornwall ទៅ អាកាសយានដ្ឋាន London Gatwick វេលាព្រឹកថ្ងៃពុធ មុននឹង   ធ្វើការ ចាប់ឃាត់ ខ្លួនគាត់ បន្ទាប់ពីបានធ្វើតេស្តិ៍ផ្លូវដង្ហើម ។ ប្រភពពីមន្រ្តីប៉ូលីស ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា មន្រ្តីអាកាសចរណ៍រូបនោះ ត្រូវបានប្រកាសអាសន្ន ខណៈក្រុមសមាជិក សហសេវិកដូច គ្នានោះ មានការព្រួយបារម្ភ ទៅនឹងស្ថានភាពជាក់ស្តែងរបស់គាត់ ។ អ្នកនាំពាក្យ អោ   យមន្រ្តីប្រចាំតំ បន់អោយដឹងថា ពីលុត ដែលត្រូវចាប់ឃាត់ខ្លួនរូបនោះ មានវ័យ ៤៨ ឆ្នាំ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី