កាលពីចុងខែ មីនា កន្លងទៅនេះ ការិយាល័យ រក្សាសិទ្ធិគ្រប់យ៉ាង និងប័ណ្ណប៉ាតង់ សហរដ្ឋអាមេរិច (ហៅកាត់ថា USPTO) បានឲ្យដឹងថា Apple បានស្នើចុះ ប័ណ្ណប៉ាតង់មួយ រៀបរាប់ពីឧបករណ៍អេឡិចត្រូនិចមួយ មានអេក្រង់ AMOLED កោង តាំងពីផ្នែកខាងមុខ រហូតដល់ខាងក្រោយ ពោលគឺមិនមានស៊ុមអេក្រង់ទេ។ បើសិនជា ការរចនាម៉ូតនេះ អនុញ្ញាតិឲ្យប្រើមែន នោះ iPhone នៅពេលអនាគតនឹងទៅជាយ៉ាងណា?