បណ្តារូបភាពជាក់ស្តែង ស្តីពី iPhone តំលៃថោក មានពណ៌បៃតងខ្ចី ត្រូវបានបង្ហោះនៅលើគេហទំព័រ Itallnews គឺមិនមានអ្វីខុសប្លែកពីបណ្តាលរូបភាព ដែលបានចចាមអារាម កាលពីពេលមុនៗនោះទេ។

ក្នុងនោះ iPhone តំលៃថោករបស់ Apple ត្រូវបានបំពាក់នូវសំបកធ្វើពីជ័រ polycarbonate។ កម្រាស់របស់វា រាងក្រាស់បន្តិចបើប្រៀបជាមួយ iPhone 5 បច្ចុប្បន្ន។ ក្រៅពីនេះ iPhone តំលៃថោកក៏បានផលិតនូវច្រើនពណ៌ផ្សេងគ្នា ដែលក្នុងនោះមានពណ៌ស្រស់ស្អាតៗដូចជា ក្រហម ខៀវទឹកសមុទ្របៃតងខ្ចី ជាដើម។

/

បើតាមព៌តមានចចាមអារាមកន្លងទៅថ្មីៗនេះ iPhone តំលៃថោកនឹងបំពាក់នូវអេក្រង់ទំហំ 4 inchដូច iPhone 5។ iPhone តំលៃថោកនឹងដាក់លក់ក្នុងតំលៃប្រហែល 350USD សំរាប់ Version 16GBនិងអាចធ្វើការបង្ហាញខ្លួន នៅខែកញ្ញា ខាងមុខនេះ រួមជាមួយ iPhone 5S ៕

/

/

/

មានការរចនាម៉ូតស្រដៀង iPod Touch ជំនាន់ទី 5

ដោយ៖ សិលាប្រភព៖ Zng