មេធាវីរបស់នាង Tristane Banon ប្រកាសកាលពីថ្ងៃទី5 កក្កដា ថា នាង នឹងដាក់ពាក្យប្តឹង
ចំពោះ​រដ្ឋអាជ្ញានៃសាធារណរដ្ឋ​ក្រុងប៉ារីសពីបទប៉ុនប៉ងចាប់រំលោភ។ មេធាវីរូបនោះអះអាង
ថា នោះជារឿងធ្ងន់ធ្ងរមួយ។

ការប៉ុនប៉ងចាប់រំលោភអាចត្រូវតុលាការកាត់ទោសដាក់គុកពីបទ ឧក្រិដ្ឋរយៈពេល១៥ឆ្នាំ។
ហើយ ការប្រកាសអំពីពាក្យបណ្តឹងនេះធ្វើឡើង ខណៈ ដែល មេដឹកនាំគណបក្សសង្គម
និយម​បារាំងរូបនេះហាក់ដូចជារួចផុត ការចោទប្រកាន់ ពីបទចាប់រំលោភនៅសហរដ្ឋ
អាមេរិក។

ក៏ប៉ុន្តែ លោក Dominique Strauss Kahn បានធ្វើការទប់ទល់វិញភ្លាមៗដោយឲ្យ​បណ្តា
​មេធាវី​របស់លោកដាក់ ពាក្យប្តឹងនារីរូបនេះពីបទមួលបង្កាច់។ មេធាវីរបស់នារីរូបនេះ
ដែលជាអ្នកកាសែត និងជាអ្នកនិពន្ធនិយាយថា រឿងរ៉ាវបានកើត​មានក្នុងពេល​នៃការ
ជួបគ្នា​មួយរបស់នាង Bannon ជាមួយលោក Strauss Kahn ក្នុងក្របខណ្ឌ​នៃការនិពន្ធ
សៀវភៅមួយ។ នាង Tristane Banon អះអាងថា នាងត្រូវអតីតរដ្ឋមន្ត្រី រូបនោះ​ប៉ុនប៉ង
ចាប់​រំលោភ​កាលពីខែកុម្ភៈឆ្នាំ2003 ក្នុងពេលធ្វើបទសម្ភាសន៍មួយ។

ប្រភព៖ L'express, xalo
ដោយ៖ មិនា .