ភ្នំពេញ៖ អគ្គិភ័យដ៏សន្ធោសន្ធៅរយៈពេលជិត១ម៉ោង បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០ខ្នង ក្នុងនោះ ៦ ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុង និងប្រមាណជា១០ខ្នងផ្សេងទៀត រងផលប៉ះពាល់បន្តិចបន្តួច។ ផ្ទះប្រជាពល រដ្ឋជួបគ្រោះអគ្គិភ័យនេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះ នៅម៉ោង ៦ និង៥នាទីល្ងាចថ្ងៃទី១៩ ខែតុលា តែត្រូវបានកម្លាំងនគរបាលពន្លត់ អគ្គិភ័យ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង នៅម៉ោង ៦ និង៥០នាទី ល្ងាចថ្ងៃដដែល។
ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១៨គ្រឿង និងប្រើទឹកចំនួន ៣៨រថយន្ត។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អគ្គិភ័យនេះ សង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង។ ទាំងអាជ្ញាធរ និង សមត្ថកិច្ច មិនទាន់បញ្ជាក់ពីទំហំខូចខាតក្នុងគ្រោះអគ្គិភ័យនេះនៅឡើយទេ។
ទោះបីជាយ៉ាងអគ្គិភ័យនេះ មិនបណ្តាលឲ្យជនណាម្នាក់ រងរបួសនោះឡើយ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/October/id-030/Kosal-0207.jpg width=500]()



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល