នគរបាលថៃ កំពុងតាមស្វែងរកម្ដាយរបស់ទារិកាដែលមានអាយុទើបតែពីរសប្ដាហ៍ ត្រូវបានគេឃើញក្នុងធុងសំរាមនៅតំបន់លំហែកាយមួយ។ /ទារិកាម្នាក់ត្រូវបានរុំនឹងកន្សែងស និងដាក់នៅលើគំនរសំរាម ត្រូវបានបុរសអ្នករើសអេតចាយម្នាក់ប្រទះឃើញ នៅតំបន់លំហែកាយ Patong លើកោះ Phuket។ Telegraph ដកស្រង់សំដីរបស់បុគ្គលិកសង្គ្រោះបន្ទាន់ Yotwaris Rittisirikul ឱ្យដឹងថា “ទារិកានេះពិតជាគួរឱ្យស្រឡាញ់ នាងមិនយំ គ្រាន់តែសើចដាក់ខ្ញុំ។ នាងត្រូវបានរុំក្នុងកន្សែងពណ៌ស ហើយមើលទៅមានសុខភាពល្អណាស់”។Yotwaris ក៏បានឱ្យដឹងថា ទងផ្ចិតរបស់នាង ត្រូវបានគេកាត់រួចហើយ។ ទារិកានេះ មានទម្ងន់ ៣គីឡូក្រាម ហើយត្រូវបានក្រុមគ្រូពេទ្យអះអាងថា មានសុខភាពល្អ។នគរបាលសង្ឃឹមថា នឹងរកឃើញម្ដាយរបស់ទារិកានេះ ហើយបានថ្លែងថា ស្ដ្រីជាម្ដាយប្រហែលជាជួបនឹងវិបត្តិហិរញ្ញវត្ថុ ទើបបានជាបង្ខំចិត្តបោះបង់កូនចោលបែបនេះ។/បុគ្គលិកសង្គ្រោះបន្ទាន់ម្នាក់ទៀត ប្រាប់ថា “នគរបាលកំពុងស្វែងរកពុកម្ដាយរបស់ទារិកាដើម្បីសួរនាំពីបញ្ហានេះ”។ប្រែសម្រួល ៖ បុត្រាប្រភព ៖ Telegraph