ភ្នំពេញ ៖ សពបុរស មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវបានគេច្រកការ៉ុងពណ៌ខៀវ យកទៅបោះចោលនៅមាត់ ប្រឡាយកោងដើមស្លែង តាមបណ្តោយផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥នេះ ។

តាមការសន្និដ្ឋាន ជំហានដំបូង  ករណីខាងលើនេះ ជារឿងឃាតកម្ម នៅក្នុងរឿងអ្វីមួយ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ៕

/

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល