គណៈបក្សឈ្នះបោះឆ្នោតនៅប្រទេសថៃភឿថៃកំពុងពង្រឹងកម្លាំងក្នុងរដ្ឋាភិបាលចំរុះ
ដោយមាន300កៅអីក្នុងរដ្ឋសភាដើម្បីរៀបចំផ្លូវអោយអតីតនាយករដ្ឋមន្ត្រីថៃ Thaksin
Shinawatraត្រលប់ចួលមកស្រុកវិញ។ តាមប្រភពនេះបាន ឲ្យដឹងថាគណៈបក្សភឿថៃ
នឹងប្រើអំណាចរបស់ខ្លួនក្នុងរដ្ឋសភាដើម្បីធានាថាអតីតនាយករដ្ឋមន្ត្រីThaksinនឹងត្រូវ
បានលើកលែងទោសហើយបន្ទាប់មកគាត់អាចត្រលប់មកវិញដោយស្របច្បាប់។

ប្រភពព័ត៌មាននេះក៏បានឲ្យដឹងថាគណៈបក្សនេះកំពុងស្វែងរកវិធី កាន់កាប់អំណាចក្រសួង
ធំទាំង3គឺ ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ដែលជាក្រសួងមាន
តួនាទីសំខាន់ក្នុងការអនុញ្ញាតឲ្យលោក Thaksin ត្រលប់ថៃវិញ។ ក៏ប៉ុន្តែ ប្រភពព័ត៌មាន
នោះក៏បញ្ជាក់ថាគណបក្សភឿថៃនឹងប្រុងប្រយ័ត្នដោយមិនប្រញាប់ប្រញាល់ចំពោះផែន
ការជូនលោកThaksin ត្រលប់វិញទេគឺដើម្បីតទល់នឹងបណ្តាអ្នកប្រឆាំងអាចរារាំងផែនការ
ឬបង្កើតឡើងវិបត្តិនយោបាយក្នុងរដ្ឋាភិបាលចំរុះ។
លោកស្រី Yingluck Shinawatra ដែលជាប្អូនស្រីរបស់លោក Thaksin កាលពីថ្ងៃទី4ខែកក្កដាបានប្រកាសថាគាត់នឹងបង្កើតរដ្ឋាភិបាលចំរុះដែលមានការចូលរួមរបស់គណះបក្សទាំង 4។
លោកស្រីក៏ប្រកាសថាគណៈបក្សភឿថៃ និងគណៈបក្សទាំង4ផ្សេងទៀត មានគោលដៅរួម
មួយគឺ គ្រប់គ្រងប្រទេសជាតិ និងសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានានាជាមួយ
ប្រជាជន។
ក្នុងថ្ងៃដូចគ្នានោះ អតីតនាយករដ្ឋមន្ត្រី Thaksin ក៏មានប្រសាសន៍ថា លោកមិនចង់ត្រលប់
ចូលឆាកនយោបាយទេ ក្រោយពីប្អូនស្រីរបស់លោកទទួលបានឈ្នះ។ លោកបាននិយាយពី
Dubai ថា៖ �ខ្ញុំបានភ្ជាប់ជាមួយនឹងគណៈបក្សរបស់ខ្លួនទាំងពីយូរយារណាស់មកហើយឥឡូវ
ពិតជាចង់ចូលនិវត្តណាស់។តាំងពីមុនខ្ញុំបាននិយាយថាខ្លួននឹងចូលនិវត្តន៏នៅអាយុ60ឆ្នាំ។
ឥឡូវនេះខ្ញុំមានអាយុ62ឆ្នាំហើយដល់ពេលខ្ញុំអាចឈប់សំរាកពីការងារបានហើយ�។ លោក
បានបន្ថែមថាការត្រលប់មកវិញនេះក៏មិនមានន័យថាត្រលប់ឆាកនយោបាយនោះទេ។ លោកបានឲ្យដឹងថាប្រហែលជាលោកនឹងក្លាយទៅជាអ្នកលេង golf ដ៏ជំនាញម្នាក់នៅពេល
អនាគត ។
ប្រភព៖ nld, Bangkokpost
ដោយ៖ មិនា ។